• 2020-03-25 04:21:03
  • ព័ត៌មាន

មកដឹងរបៀបប្រើ Netflix មើលរឿងជាមួយមិត្តភក្តិក្នុងពេលតែមួយ ខណៈនៅផ្ទះរៀងខ្លួន

  • 2020-03-25 04:21:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការដាក់គម្លាតខ្លួនទៅនឹងសង្គម បានធ្វើឲ្យមនុស្សជាច្រើនខកខានធ្វើសកម្មភាពជាច្រើនមួយចំនួន ដែលពួកគេធ្លាប់ធ្វើជាមួយគ្នា ជាក់ស្តែងដូចជាការមើលរឿងជាមួយមិត្តភក្តិជាដើម ប៉ុន្តែវានៅមានវិធីសាស្រ្តអាចធ្វើវាបានតាម Online។

Nexflix Party គឺជា Extension នៅលើ Chrome ដែលអនុញ្ញាតឲ្យអ្នកមើលវីដេអូជាមួយមិត្តភក្តិ និង Chat លេងជាមួយគ្នាក្នុងពេលតែមួយបានទៀតផង។

វាដំណើរការបែបណា?

អ្នក និងមិត្តភក្តិ គ្រាន់តែ Login ចូលគណនី Netflix ផ្សេងគ្នា រួចជ្រើសរើសរឿងដែលត្រូវមើល ហើយ Netflix Party នឹងធ្វើការ Sync ដូច្នេះអ្នកនឹងអាចមើលវាបានទាំងអស់គ្នា ក្នុងពេលតែមួយ។ Netflix Party ក៏មានកន្លែង Chat នៅផ្នែកចំហៀងផងដែរ។

ធ្វើយ៉ាងណាទើបអាចបង្កើត Netflix Party បាន?

១) ដោនឡូត Extension “Netflix Party” នៅលើ Chrome

២) បើក Netflix រួចចាប់ផ្តើមលេងវីដេអូណាមួយ

៣) រូប Netflix Party នៅលើ Address Bar របស់អ្នក នឹងប្តូរពីពណ៌ប្រផេះទៅក្រហម... សូមចុចលើវា

៤) ពេលនោះវានឹងលោត Popup មួយបង្ហាញថា "Create a Netflix Party” ហើយអ្នកមានជម្រើសថា អ្នកជាអ្នកគ្រប់គ្រងលើវីដេអូនោះ ឬឲ្យអ្នកដទៃជាអ្នកគ្រប់គ្រង... បន្ទាប់មកចុច "Start the party”

៥) ពេលនោះ Popup មួយផ្ទាំងទៀតនឹងលោតចេញមកជាមួយ Link មួយខ្សែ... អ្នកគ្រាន់តែចុច "Copy URL” រួចចែករំលែកទៅមិត្តភក្តិជាការស្រេច

ចង់ចូលរួម Netflix Party ដែលមានស្រាប់ធ្វើយ៉ាងណា?

១) ចុចលើ Link ដែលមិត្តភក្តិផ្តល់ឲ្យ

២) ចុចលើរូប Netflix Party

ប្រភព៖ theverge ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់