• 2020-03-20 10:00:00
  • ផលិតផលថ្មី

Nokia 5310 ត្រូវបានគាស់ពីផ្នូរឡើងវិញ លក់តម្លៃ ៤១ដុល្លារ (វីដេអូ)

  • 2020-03-20 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​បាន​ប្រកាស​ចេញ​ស្មាតហ្វូន​​ម៉ាក​ Nokia ជំនាន់​ថ្មី​ជា​ច្រើន​ហើយ​ ក្រុមហ៊ុន HMD Global ក៏​បាន​នាំ​យក​មក​វិញ​នូវ​ទូរសព្ទ​ Nokia បុរាណ​​​ចេញ​ឆ្នាំ ២០០៧ មក​លក់​លើ​ទីផ្សារ​ជា​ថ្មី ដោយ​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង និង​បន្ថែម​បច្ចេកវិទ្យា​ថ្មីៗ។

Nokia 5310 ស៊េរី​ឆ្នាំ ២០២០ គឺ​មាន​បំពាក់​កាមេរ៉ា​ប្រភេទ VGA នៅ​ផ្នែក​ខាង​ក្រោយ នៅ​បំពាក់​អេក្រង់ QVGA ទំហំ ២​,៤ អ៊ីញ ដែល​មាន​គ្រាប់​ចុច​នៅ​ផ្នែក​ខាង​ក្រោម​នៃ​អេក្រង់។ វា​ក៏​មាន​​អង្គ​ផ្ទុក​ទំហំ ១៦MB ជា​មួយ​រន្ធ​សម្រាប់​ដោត​​មេមូរី​កាត​បន្ថែម​ទំហំ​ដល់ ៣២GB ដែល​ស្មើ​នឹង​ចម្រៀង ៨ ពាន់​បទ។

នៅ​ផ្នែក​សង​ខាង​នៃ​ទូរសព្ទ​ជំនាន់​ថ្មី​នេះ គឺ​មាន​គ្រាប់​ចុច​តូចៗ​សម្រាប់​បញ្ជា​ចម្រៀង សម្រាប់​បញ្ជា​ការ​ទទួល​ ឬ​បិទ​ការ​ហៅ​ចោល និង​បញ្ជា​មុខងារ​ជា​ច្រើន​ទៀត។ ទូរសព្ទ​នេះ​គឺ​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ FireFox OS។

បន្ទះ​ឈីប​របស់​គឺ​ជា​ MediaTek MT6260A ដែល​មាន RAM ទំហំ ៨MB និង​ថ្ម​ទំហំ ១២០០ mAh ដែល​អាច​ដោះ​ចេញ​បាន ហើយ HMD អះអាង​ថា​វា​អាច​ទ្រាំទ្រ​ការ​ Standby រហូត​ដល់ ៣០ ថ្ងៃ។ HMD នឹង​លក់​ទូរសព្ទ 5310 ស៊េរី​ថ្មី​នេះ​ចាប់​ពី​អំឡុង​ខែ​មីនា​នេះ ជា​មួយ​តម្លៃ​ប្រហែល ៤១ ដុល្លារ​នៅ​អឺរ៉ុប ដែល​មាន​ជម្រើស​ពណ៌​ខ្មៅ និង​ស៕

អត្ថបទ៖ សុខហេង

មតិយោបល់