- 2020-03-20 06:21:28
- ព័ត៌មាន
តោះអ៊ុតមើលលក្ខណៈពិសេស នៃស្មាតហ្វូនស៊េរីថ្មី OPPO Reno3
- 2020-03-20 06:21:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះអ៊ុតមើលលក្ខណៈពិសេស នៃស្មាតហ្វូនស៊េរីថ្មី OPPO Reno3
ចន្លោះមិនឃើញ
ទីបំផុត OPPO ពិតជាមិនធ្វើឲ្យអ្នកនិយកគាំទ្រខកបំណងមែន ដោយបានទម្លាយនូវស្មាតហ្វូនល្អឯកប្រចាំ ២០២០ គឺ OPPO Reno3 ដែលមានរហស្សនាមស្តេចទូរសព្ទថតរូបស៊ែលហ្វីសាហាវ នៅតាមការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការ OPPO កាលពីយប់ថ្ងៃទី ១៩ មីនា ២០២០។
វត្តមាន OPPO Reno3 អ្នកឯកទេសស៊ែលហ្វីជំនាន់ថ្មី តាមរយៈការ Premiered Live ខ្នាតធំលើកដំបូងបង្អស់ លើបណ្តាញសង្គមហ្វេសប៊ុក OPPO និង សារព័ត៌មានល្បីៗយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានទាក់ទាញនិងផ្អើល អ្នកលេងហ្វេសប៊ុក ចូលរួមទស្សនារាប់ម៉ឺននាក់ ដើម្បីអ៊ុតមើល បច្ចេកវិទ្យាថ្មីៗ រូបរាង និង សមត្ថភាពពិតរបស់វា។
មានឈាមជ័រ (DNA)ជាស្មាតហ្វូនកូនកាត់ត្រកូល F អ្នកឯកទេសស៊ែលហ្វី និង ត្រកូល Reno តំណាងឲ្យការតស៊ូនិងច្នៃប្រឌិត OPPO Reno3 មានតួខ្លួនកាលីបអស្ចារ្យជាងមុន បំពាក់នូវកាមេរ៉ាមុខទំហំធំ រហូតដល់ ៤៤មេហ្គាភិស៊ែល ជាមួយនឹងមុខងារ Ultra Night Selfie ដែលជាការឆ្លើយតបយ៉ាងរហ័សក្រុមហ៊ុនOPPO ទៅកាន់សំណូមពរអ្នកប្រើប្រាស់ជុំវិញពិភពលោក។ គ្រប់គ្នានឹងលែងខ្លាចថតរូប ថតវីដេអូ ស៊ែលហ្វី នៅពេលយប់សម្រាប់បង្ហោះលើបណ្តាញសង្គម ឬ ទុកជាអនុស្សាវរីយ៍ទៀតហើយ ជាមួយនឹងកាមេរ៉ាថតរូបស៊ែលហ្វីទំហំធំមហិមាលើកដំបូងដែលនឹងបំពាក់នៅលើស្មាតហ្វូនស៊េរីថ្មី OPPO Reno 3 នេះតែម្តង។ មិនត្រឹមតែមានភាពអស្ចារ្យលើការថតរូបស៊ែលហ្វីប៉ុណ្ណោះទេ ថែមទាំងមានកាមេរ៉ាបួនអាចថតរូបច្បាស់ស្អាតគ្រប់ពេល និងអាចផលិតរូបភាពទំហំរហូតដល់ទៅ 108MP ថតរឹតតែច្បាស់សាហាវ ដិតគ្រប់ចំណុចទៀតផង។
រឹតតែអែមក្រុមហ៊ុន OPPO បានបន្ថែមនូវបច្ចេកវិទ្យាទប់លំនឹងកម្រិត Pro មួយទៀតពីលើបច្ចេកវិទ្យាទប់លំនឹងដែលមានស្រាប់ ធ្វើឲ្យអ្នកស្រឡាញ់ការថតវីដេអូកាន់តែពេញចិត្តនិងសប្បាយថត ឥតសំចៃដៃតែម្តង ហើយបើចង់ស្រាយចម្លល់សូមចុចទស្សនាវីដេអូខាងក្រោមនេះ ៖
សរុបមក ស្មាតហ្វូនស៊េរីថ្មី OPPO Reno3 លើកនេះ អាចជាស្តេចទូរសព្ទថតរូបស៊ែលហ្វីស្អាតបំផុតប្រចាំឆ្នាំ ២០២០ ដែលអាចថតបានរហូតដល់ 44MP ច្បាស់ទាំងយប់ ទាំងថ្ងៃ ទាំងព្រឹក ពោលគឺច្បាស់គ្រប់ពេល ហើយនិងទទួលបានការគាំទ្រកាន់តែខ្លាំងក្លាជាង OPPO ត្រកូល F និង Reno ស៊េរីជំនាន់មុន។
ជាពិសេស Reno3 អាចនឹងរួមចំណែកយ៉ាងធំក្នុងការជម្រុញឲ្យក្រុមហ៊ុនស្មាតហ្វូនបច្ចេកវិទ្យាឈានមុខមួយនេះ ក្តោបក្តាប់ចំណែកទីផ្សារកាន់តែធំ និងឈានដល់សម្រេចគោលដៅ និងមហិច្ឆតាថែមទៀតក៏ថាបាន។ ប៉ុន្តែយើងក៏មិនទាន់ប្រាកដ ១០០% ដែរ អញ្ចឹងមានតែរង់ចាំអ៊ុតមើលសមត្ថភាពពិត រូបរាងពិត តម្លៃពិតនៃស្តេចទូរស័ព្ទថតរូបស៊ែលហ្វី OPPO Reno3 នៅក្នុងកម្មវិធីការប្រគុំតន្រ្តី OPPO Reno3 Ultra Night នៅថ្ងៃទី ២៤ មីនា ខាងមុខនេះសិន។ សូមកុំភ្លេចទស្សនាការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការ OPPO រួចធ្វើការទស្សន៍ទាយតម្លៃពិត OPPO Reno3 ទាំងអស់គ្នា ព្រោះមានឱកាសឈ្នះទូរសព្ទ Reno3 ចំនួន ៣ រង្វាន់ និង កាសឥតខ្សែចំនួន ១០ រង្វាន់ សូមកុំឲ្យឱកាសល្អនេះកន្លងផុតទៅដោយងាយៗ។
សូមរំលឹកថា បច្ចុប្បន្ន OPPO កំពុងឈរលេខ១ នៃចំណែកទីផ្សារកម្ពុជា ដោយសារគុណភាពស្មាតហ្វូនល្អ សមនឹងតម្លៃ សេវាអ៊ីនធឺណេតដើរលឿន ថ្មកាន់បានយូរជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន អមជានឹងការធានាសេវាជួសជុលទូរស័ព្ទដោយឥតគិតថ្លៃ ជាមួយនឹងសេវាជួសជុលរហ័សទាន់ចិត្តត្រឹមតែ1ម៉ោង គ្រប់សាខាមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ជាច្រើនកន្លែងជាងគេ កាន់តែកៀក កាន់តែរហ័ស ងាយស្រួលសម្រាប់អតិថិជន៕