• 2020-03-17 06:40:18
  • ព័ត៌មាន

ចេញមកច្បាស់ៗរូបរាង Motorola Edge+

  • 2020-03-17 06:40:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព Render ច្បាស់ៗ​នៃ Motorola Edge+ ត្រូវ​បាន​បង្ហាញ​ចេញ​ដោយ​អ្នក​ចែក​រំលែក​ដំណឹង​លេច​ធ្លាយ​ល្បី​ឈ្មោះ Evan Blass ដែល​អាច​ឲ្យ​គេ​​ឃើញ​អំពី​រូបរាង​ស្មាតហ្វូន​កំពូល​ថ្មី Motorola ត្រៀម​ប្រកាស​ចេញ។

នៅ​ផ្នែក​ខាង​មុខ​របស់ Motorola Edge+ នេះ​គឺ​មាន​បំពាក់​ដោយ​អេក្រង់​រាង​កោង​ ដែល​មាន​ចោះ​រន្ធ​តូច​មួយ​ផ្នែក​ខាង​​លើ​សម្រាប់​បំពាក់​កាមេរ៉ា Selfie ទំហំ ២៥ MP ហើយ​អេក្រង់​នេះ​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​បង្កប់​ទៀត​ផង។ អេក្រង់​នេះ​គឺ​មាន​ទំហំ ៦,៦៧ អ៊ីញ ដែល​មាន​ Refresh Rate 60Hz និង 90Hz អាច​ប្រែ​ប្រួល​ស្វ័យប្រវត្តិ​ទៅ​តាម​ការ​ប្រើ​ប្រាស់​ជាក់​ស្ដែង។

ការ​ចុះ​ផ្សាយ​របស់ XDA-Developers ​កន្លង​មក​បាន​ឲ្យ​ដឹង​ថា​ស្មាតហ្វូន​នេះ​នឹង​ប្រើ​បន្ទះ​ឈីប Snapdragon 865 អម​ដោយ RAM ទំហំ ៨GB និង ១២GB, មាន​ថ្ម​ទំហំ ៥០០០ mAh, មាន​ទ្រាំទ្រ​សេវា 5G ​ហើយ​​កាមេរ៉ា​មេ​​ផ្នែក​ខាង​ក្រោយ​គឺ​មាន​ទំហំ​ដល់ ១០៨MP។

ក្រៅ​ពី Motorola Edge+ ក្រុមហ៊ុន​ក៏​មាន​ Motorola Edge ធម្មតា​ ដែល​មាន​បំពាក់​អេក្រង់​សមត្ថភាព​ដូច​គ្នា ប៉ុន្តែ​ប្រើ​ត្រឹម​បន្ទះ​ឈីប Snapdragon 765, ថ្ម​ទំហំ ៤៥០០ mAh និង​មិន​មាន​សេវា 5G ឡើយ។

ដើម​ឡើយ Motorola មាន​គម្រោង​ប្រកាស​ចេញ​ស្មាតហ្វូន​ទាំង​ពីរ​នៅ​ក្នុង​កម្មវិធី MWC ប៉ុន្តែ​ដោយ​សារ​តែ​វីរុស​កូរ៉ូណា​រាត​ត្បាត​ទើប​ត្រូវ​ពន្យារពេល​ ហើយ​ពេល​នេះ​គេ​នៅ​មិន​ទាន់​ដឹង​កាល​បរិច្ឆេទ​ប្រកាស​ស្មាតហ្វូន​នេះ​នៅ​ឡើយ​ទេ៕​​​

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់