• 2020-03-17 02:57:21
  • ហាងឆេងផលិតផល

តោះ! ឆែកតម្លៃ BlackShark 2 ទូរសព្ទ Gaming ថ្មីនិងមួយទឹក

  • 2020-03-17 02:57:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទមាន​កម្លាំង​ខ្លាំង​ដែល​ជ្រក​ក្រោម​ក្រុមហ៊ុន​របស់ Xiaomi ម៉ូដែល Black Shark 2 ដែល​មាន​បំពាក់​អេក្រង់​ប្រភេទ Super AMOLED ទំហំ ៦,៣៩ អុីញ​កម្រិត​បង្ហាញ​រូបភាព​លើ​អេក្រង់ ២ ៣៤០x ១ ០៨០ ភីកសែល ។

សម្រាប់​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក Blackshark 2 គេ​ឃើញ​មានលក់​ពីរ​ជម្រើស​គឺ Ram 8GB ទំហំ 128GB មាន​តម្លៃ​ប្រមាណ​ជា ៥៩៩ ដុល្លារ និងRam 12GB ទំហំ 256GB តម្លៃ​ប្រមាណ​ជា ៧១៩ ដុល្លារ។

សម្រាប់​តម្លៃ​មួយ​ទឹក​វិញ Black Shark 2 Ram 8GB ទំហំ 128GB មាន​តម្លៃ​ប្រមាណ​ជា ៥០០ ដុល្លារ និងRam 8GB ទំហំ 256GB មាន​តម្លៃ​ប្រមាណ​ជា ៥៥០ ដុល្លារ

លក្ខណៈ​សម្បត្តិ​រួម​មាន​បំពាក់​បន្ទះ​ឈីប​ជំនាន់​ចុង​ក្រោយ Qualcom Snapdragon 855 ដែល​​នឹង​បង្កើន​ល្បឿន​ដំណើរការ​លឿន​ជាង​មុន​ប្រមាណ ៦០ ភាគរយ ជាមួយ​ប្រព័ន្ធ​បញ្ចុះ​កម្តៅ Liquid Cool 3.0។កម្រិត​បង្ហាញ​រូបភាព​លើ​អេក្រង់ ២ ៣៤០x ១ ០៨០ ភីកសែលអម​ជាមួយថាមពល​ថ្ម​ទំហំ ៤ ០០០mAh ប៉ុន្តែ​មាន​កម្ពស់​តួ​ខ្លួន​រាង​ធំ​ជាង​មុន​បន្តិច៕

ចុចអាន៖

បញ្ជាក់៖ តម្លៃ​អា​ប្រែប្រួល​បន្ទាប់​ពីចុះផ្សាយ តម្លៃ​ទី​ផ្សា​ក្នុង​ស្រុក។

អត្ថបទ៖ ម៉េងងី

មតិយោបល់