• 2020-03-13 06:32:11
  • ព័ត៌មាន

OPPO ត្រៀមបញ្ចេញស្មាតហ្វូន Reno 3 ជាមួយកាមេរ៉ាមុខទំហំមហិមាដំបូងលើលោក

  • 2020-03-13 06:32:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើនិយាយដល់ការថតរូបសែលហ្វីស្អាតកប់ មនុស្សភាគច្រើននឹងនឹកដល់ម៉ាក OPPO មុនគេ ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខមួយនេះ មាន DNA ជាអ្នកឯកទេសថតរូបសែលហ្វីលើស្មាតហ្វូនគ្រប់ស៊េរី។ ជាប់ឈ្មោះជាអ្នកឯកទេសសែលហ្វីស្អាត ក្រុមហ៊ុន OPPO កាន់តែបន្ថែមល្បឿន​ឥតឈប់លើ​កំណែ​អាប់ដេត និង បន្ថែមនូវបច្ចេកវិទ្យាថ្មីៗ លើស្មាតរបស់ខ្លួន ជាពិសេសគឺ OPPO F ស៊េរី និង Reno ស៊េរី។

កាលពីចុងឆ្នាំ ២០១៧ ស្មាតហ្វូនOPPO F5 ត្រូវបានទទួលស្គាល់ជាសកលថា ជាអ្នកឯកទេស Selfie ឈានមុខគេ ទំហំ 20MP ជាមួយកាំពន្លឺ Aperture f/2.0 អាចថតរូបច្បាស់មុខព្រាលក្រោយ (Bokeh Mode) និងកាមេរ៉ាក្រោយមួយគ្រាប់មានសមត្ថភាពថតរូបពិតរបស់អ្នកប្រើប្រាស់ស្អាតកប់សារី។ នៅខែមេសាឆ្នាំ ២០១៨​ ស្មាតហ្វូន OPPO F7 ត្រូវបានក្រុមហ៊ុន Update កាមេរ៉ាមុខសម្រាប់ថតរូបស៊ែលហ្វីទំហំ 25MP ដែលបានផ្តល់នូវបទពិសោធន៍រឹតតែអស្ចារ្យថែមមួយកម្រិតទៀតដល់អ្នកប្រើប្រាស់។

ជំនាន់បន្ទាប់ គឺ OPPO F9 ត្រូវបានក្រុមហ៊ុនរក្សានូវទំហំកាមេរ៉ាមុខសម្រាប់ថតរូបសែលហ្វី 25MP ដដែលដោយបន្ថែមនូវ មុខងារ AI-Powered។ នៅដើមឆ្នាំ ២០១៩ ស្រាប់តែក្រុមហ៊ុន OPPO បង្ហាញនូវវត្តមានស្មាតហ្វូន F11 Pro ជាមួយនឹងកាមេរ៉ាបង្កប់ខ្លួនចំកណ្តាលលើកដំបូងគេបង្អស់ ហើយទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់អ្នកប្រើប្រាស់ជុំវិញពិភពលោក។ ពាក់កណ្តាលឆ្នាំ ២០១៩ ស្មាតហ្វូនថ្នាក់ខ្ពស់ តំណាងឲ្យការតស៊ូនិងច្នៃប្រឌិតខ្ពស់ OPPO Reno ស៊េរី បង្ហាញខ្លួនជាមួយនឹងកាមេរ៉ាមុខបង្កប់ខ្លួនបែប​បញ្ឆិត​ កាលីបទាន់សម័យ គ្មានពីរ។ អតិថិជនមិនតិចទេដែលសរសើរសមត្ថភាពនៃស្មាតហ្វូន Reno ស៊េរី មិនដាច់ពីមាត់ទាំងបច្ចេកវិទ្យា 10x Hybrid Zoom និង 60x Digital Zoom រួមផ្សំជាមួយនឹងរូបរាងស្អាតបែប High-Show តែម្តង។

ស្រាប់តែនៅចុងឆ្នាំ ២០១៩ ក្រុមហ៊ុន OPPO បាន​ច្របាច់​ ស្មាតហ្វូនជើងខ្លាំង OPPO F ស៊េរី និង Reno ស៊េរី បញ្ចូលគ្នា ដោយធ្វើកំណែ Upgrade និងរក្សានូវទីតាំងកាមេរ៉ាមុខបង្កប់ខ្លួនចំកណ្តាលដដែលលើស្មាតហ្វូនកូនកាត់ OPPO Reno 2F និងមានកាមេរ៉ាក្រោយ ៤ ថតរូបហ្សូមទៅកាន់ក្តីស្រមៃ។ សម្រាប់ឆ្នាំថ្មី ២០២០ នេះ ស្មាតហ្វូន OPPO Reno 3 អាចនឹងត្រូវបានក្រុមហ៊ុនរក្សានូវ DNA អ្នកឯកទេសថតរូបស៊ែលហ្វីដដែលរបស់ត្រកូលF ប៉ុន្តែអាចបន្ថែមនូវទំហំ​មេហ្គាភីកសែល​ធំខ្លាំងដំបូងបង្អស់លើលោក របស់ Reno ស៊េរី។ ស្មាតហ្វូនដែលមានកាមេរ៉ាមុខថតរូបសែលហ្វីស្អាតសាហាវជំនាន់ថ្មី ២០២០ របស់ក្រមហ៊ុន OPPO ត្រូវបានគេស្គាល់ឈ្មោះពិតថា OPPO Reno 3។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការក្រុមហ៊ុន OPPO បានព្រឡូយនូវលក្ខណៈពិសេសៗរបស់វាដូចជា ថតច្បាស់គ្រប់ពេលបាន ៣ទំហំខុសគ្នា គឺ 44MP, 48MP, និង 108MP ជាមួយនឹងមុខងារ Ultra Night Selfie, Ultra Dark Mode និង Ultra Clear។

បើក្រឡេកមើលចំណាប់អារម្មណ៍តារាផ្សព្វផ្សាយរបស់ក្រុមហ៊ុន OPPO ហាក់មានក្តីរំភើបនឹងរំជួលចិត្តខ្លាំង ក្នុងការទទួលយកនូវបទពិសោធន៍ថ្មី និង បច្ចេកវិទ្យាថតរូបស៊ែលហ្វីចំជំនាញឯកទេសឈានមុខ ប្រចាំឆ្នាំ ២០២០ របស់ OPPO Reno 3។

យ៉ាងណាមិញបើសិនជាចង់ជាក់ច្បាស់នូវសមាសភាពនៃស្មាតហ្វូនកូនកាត់ស៊េរីបន្ទាប់នេះ មានតែបន្តតាមដាន និងរងចាំអ៊ុតមើលលើហ្វេសប៊ុកផ្លូវការ OPPO តែប៉ុណ្ណោះ។ ត្រៀមៗ ឆាប់ៗនេះ ត្រៀមចិត្ត ត្រៀមកាយ ត្រៀមអារម្មណ៍ តែលុយក៏ត្រូវត្រៀមដែរ។

សូម​រំឭក​ថា បច្ចុប្បន្ន OPPO កំពុងឈរលេខ១ នៃចំណែកទីផ្សារកម្ពុជា ដោយសារគុណភាពស្មាតហ្វូនល្អ សមនឹងតម្លៃ សេវាអ៊ីនធឺណេតដើរលឿន ថ្មកាន់បានយូរជាមួយនឹងបច្ចេកវិទ្យាសាកថ្មីលឿន អមជានឹងការធានាសេវាជួសជុលទូរស័ព្ទដោយឥតគិតថ្លៃ ជាមួយនឹងសេវាជួសជុលរហ័សទាន់ចិត្តត្រឹមតែ១ម៉ោង គ្រប់សាខាមជ្ឈមណ្ឌលជួសជុលទូរសព្ទដៃ OPPO ដែលមានទីតាំងទល់មុខវត្តកោះ សួនឧស្សាហកម្មវឌ្ឍនៈ Exchange Square និង Aeon Mall Phnom Penh ខេត្តកំពង់ចាម សៀមរាប ព្រះសីហនុ កណ្តាល ក្រចេះ និងខេត្តបាត់ដំបង៕

មតិយោបល់