• 2020-03-13 02:35:08
  • ហាងឆេងផលិតផល

មើលតម្លៃឡាន Prius មួយទឹកនៅវៀតណាម ខុសពីកម្ពុជាយ៉ាងណា?

  • 2020-03-13 02:35:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota Prius ​ជា​រថយន្ត​ Hybrid កំពូល​ពេញ​និយម​មួយ​នៅ​កម្ពុជា ជា​ពិសេស​ស៊េរី​ឆ្នាំ ២០០៤ ដល់ ២០០៨។ ងាក​ទៅ​ទីផ្សារ​ប្រទេស​វៀតណាម​ឯណោះ​វិញ រថយន្ត​នេះ​គឺ​កម្រ​ឃើញ​បើកបរ​លើ​ដង​ផ្លូវ ដោយ​អ្នក​ប្រើ​នៅ​វៀតណាម​ភាគ​ច្រើន​បារម្ភ​អំពី​ភាព​ធន់ និង​​ការ​ចំណាយ​លើ​ការ​ជួសជុល​ម៉ាស៊ីន និង​អាគុយ។

រថយន្ត Toyota Prius ស៊េរី​ឆ្នាំ ២០០៨ មួយ​គ្រឿង ត្រូវ​បាន​​ម្ចាស់​រថយន្ត​ដាក់​លក់​តម្លៃ​ជិត ៤០០ លាន​ដុង​ ដែល​ស្មើ​ប្រមាណ​ជិត ១៧ ០០០ ដុល្លារ។ តម្លៃ​នេះ​គឺ​​​ថ្លៃ​ជាង​ Prius ស៊េរី​ឆ្នាំ ២០០៨ ​នៅ​កម្ពុជា​ ដែល​មាន​តម្លៃ​ខ្ទង់ ១៤ ០០០ ដុល្លារ។

នៅ​វៀតណាម​ រថយន្ត Toyota Prius ត្រូវ​បាន​នាំ​ចូល​​ជា​លក្ខណៈ​ឯកជន មិន​ធ្លាប់​មាន​ក្រុមហ៊ុន​នាំ​ចូល​ជា​ផ្លូវ​ការ​នោះ​ទេ ទោះ​បី​ជា​នៅ​ឆ្នាំ ២០១៨ មាន​​ផែនការ​នាំ​ចូល​ជា​ផ្លូវ​ការ​ក្ដី៕​

ប្រភព៖ Autozone ប្រែ​សម្រួល៖ សុខហេង

មតិយោបល់