• 2020-03-12 09:19:36
  • ផលិតផលថ្មី

ទូរសព្ទតម្លៃ ១៧៥ដុល្លារ មានលក្ខណៈសម្បត្តិបែបនេះគិតយ៉ាងណា?

  • 2020-03-12 09:19:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​មុន​នេះ Redmi ដែល​ជា​ម៉ាក​សញ្ញា​សាខា​របស់ Xiaomi បាន​ប្រកាស​ចេញ​ត្រកូល Redmi Note 9 Pro ដោយ​នៅ​ទីផ្សារ​ប្រទេស​ឥណ្ឌា​វា​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ១៧៥ ដុល្លារ។ Redmi Note គឺ​ជា​ត្រកូល​ស្មាតហ្វូន​លំដាប់​ថវិកា​ដ៏​ខ្លាំង​ក្លា​មួយ អាច​រក្សា​ស្ថិរភាព​បាន​ល្អ​រវាង​តម្លៃ លក្ខណៈ​សម្បត្តិ និង​ចំណុច​ពិសេស។

ខាង​ក្រោម​នេះ​គឺ​ជា​លក្ខណៈ​សម្បត្តិ​ និង​ចំណុច​ពិសេស​ដែល​គេ​អាច​ទទួល​បាន​ពី​ទូរសព្ទ​តម្លៃ ១៧៥ ដុល្លារ ៖

  • បំពាក់​ LCD ទំហំ ៦,៦៧ អ៊ីញ អាច​បង្ហាញ​រូបភាព​កម្រិត ១០៨០ x ២៤០០ ភីកសែល និង​ការពារ​ដោយ​កញ្ចប់ Corning Gorilla Glass 5

  • ប្រើ​បន្ទះ​ឈីប​ Snapdragon 720G ដែល​អម​ដោយ RAM ទំហំ ៤GB និង​អង្គ​ផ្ទុក​ទំហំ ៦៤GB ហើយ​មាន​រន្ធ​សម្រាប់​ដោត​មេមូរី​កាត​ផង​ដែរ

  • កាមេរ៉ា​ Selfie មាន​កម្រិត​ ១៦MP

  • កាមេរ៉ា​ក្រោយ​មាន​បួន​គ្រាប់ ដែល​កាមេរ៉ា​មេ​មាន​ទំហំ ៤៨MP (មាន​មុខងារ Night Mode), កាមេរ៉ា​បន្ទាប់​ប្រភេទ Ultra-Wide កម្រិត ៨MP ថត​រូប​ទំហំ ១១៩ ដឺក្រេ, កាមេរ៉ា​ទី​បី​គឺ​ប្រភេទ Macro មាន​កម្រិត ៥MP អាច​ថត​កៀក​បំផុត​ដល់ ២ស.ម និង​ចុង​ក្រោយ​ជា​កាមេរ៉ា​វាស់​ជម្រៅ​កម្រិត ២MP ជំនួយ​ដល់​ការ​ថត​ Portrait

  • ​ថ្ម​មាន​ទំហំ ៥០២០ mAh និង​ទ្រាំទ្រ​ការ​សាក​ថ្ម​ល្បឿន ១៨ វ៉ាត់ តាម​រយៈ​រន្ធ USB-C

  • ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 10.0 និង​ប្រើ MIUI 11

  • ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ផ្នែក​កៀន​ខាង​ស្ដាំ និង​មាន​សមត្ថភាព​ការពារ​ទឹក​កម្រិត IP65​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់