• 2020-03-12 03:18:14
  • ព័ត៌មាន

ស្មាតហ្វូនបត់សមត្ថភាពដូច Galaxy Fold តម្លៃថោកជាង៥ដង តែកុំទិញប្រយ័ត្នអស់លុយអត់អំពើ (វីដេអូ)

  • 2020-03-12 03:18:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ ស្មាតហ្វូនបត់មួយដែលដាក់ឈ្មោះតាមអតីតមេគ្រឿងញៀនកូឡុំប៊ី Pablo Escobar បានបង្ហាញខ្លួន ហើយទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន ដោយសារតែវាមានសមត្ថភាពដូច Galaxy Fold តែមានតម្លៃថោកជាងដល់ទៅ ៥ដងឯណោះ។

ស្មាតហ្វូនបត់នោះមានឈ្មោះថា Escobar Fold 2 ត្រូវបានដាក់លក់ដោយក្រុមហ៊ុន Escobar Inc ដែលមានតម្លៃត្រឹមតែ ៣៩៩ដុល្លារប៉ុណ្ណោះ។ ផ្ទុយទៅវិញ វាមិនត្រឹមតែមានការឌីហ្សាញ និងសមត្ថភាពដូចគ្នាទៅ Galaxy Fold ទេ ជាក់ស្តែង វាគឺជា Galaxy Fold តែម្តង ដោយគេគ្រាន់តែយកមកបិទតែមពីលើប៉ុណ្ណោះ។

យោងតាម YouTuber ល្បីឈ្មោះ លោក Marques Brownlee (MKBHD) បានឲ្យដឹងថា Escobar លក់ស្មាតហ្វូនបត់របស់ខ្លួនក្នុងតម្លៃថោកបែបនេះ អាចមកពីទទួលការបញ្ជាទិញពីភ្ញៀវហើយ តែមិនដឹកទំនិញឲ្យភ្ញៀវភាគច្រើន (ភាគច្រើនដឹកឲ្យតែបុគ្គលល្បីៗ)។

“វាគឺជា Galaxy Fold។ វាគ្រាន់តែបិទតែមពណ៌មាសពីលើប៉ុណ្ណោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺក្រុមហ៊ុននេះព្យាយាមដឹកស្មាតហ្វូនមួយចំនួនឲ្យភ្ញៀវ និងមិនដឹកឲ្យភ្ញៀវមួយចំនួនធំទៀត។ ពោលគឺពួកគេព្យាយាមបោកអ្នក”។

ជាក់ស្តែង លោក Marques បានធ្វើការបញ្ជាទិញ Escobar Fold ដោយប្រើឈ្មោះក្លែងក្លាយ (បង់លុយរួច) ប៉ុន្តែក្រុមហ៊ុនខាងលើមិនបានដឹកទំនិញឲ្យលោកឡើយ រហូតទាល់តែលោកធ្វើការបញ្ជាទិញម្តងទៀត (បង់លុយម្តងទៀត) ដោយប្រើឈ្មោះពិត ទើបក្រុមហ៊ុននោះដឹកទំនិញឲ្យ៕

សូមទស្សនាវីដេអូលម្អិតខាងក្រោម៖

ប្រភព៖ Independent ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់