• 2020-03-11 07:56:59
  • ផលិតផលថ្មី

ទូរសព្ទនេះតម្លៃតែ ១២៩ ដុល្លារលេង Mobile Legend រលូនហើយមានបង្កប់របស់ពិសេសផ្សេងៗ

  • 2020-03-11 07:56:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពីកំពូលស្មាតហ្វូនដែលមានតម្លៃខ្ពស់ ក៏មានស្មាតហ្វូនជាច្រើនដែលផ្តល់ជម្រើសកាន់តែច្រើនសម្រាប់ទីផ្សារជាពិសេសអ្នកដែលមានថវិកាមានកំណត់។

ដូចគ្នានឹង realme C3 ថ្មីទើបនឹងចេញលក់នេះដែរជាមួយតម្លៃត្រឹមតែ ១២៩ ដុល្លារ តែអ្នកនឹងទទួលបាន ទូរស័ព្ទកំលាំងខ្លាំងដ៏អស្ចារ្យរដែលមាន ៤ ចំនុចសំខាន់ៗដូចជា៖ មុខងារកម្លាំងខ្លាំង ថាមពលថ្ម អេក្រង់ និងកាមេរ៉ា។ ម៉ូដែលនេះនឹងដាក់លក់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅហើយ។

realme C3

មនុស្សមួយចំនួនគិតថា ស្មាតហ្វូនដែលមានតម្លៃសមរម្យប្រហែលជាមានដំណើរមិនរលូនសម្រាប់ការប្រើប្រាស់នោះទេប៉ុន្តែលើកនេះ realmeC3 នឹងឲ្យការគិតរបស់អ្នកនោះផ្ទុយស្រឡៈទៅវិញ។ជាក់ស្ដែងនៅក្នុងព្រឹត្តិការណ៍សម្ពោធ realme C3 បានប្រកាសជាផ្លូវការនូវកិច្ចសហប្រតិបត្តិការជាមួយ Mobile Legend Bang Bang (MLBB)។

ដូចអ្នកបានដឹងហើយថា Mobile Legend Bang Bang (MLBB) ជាហ្គេមមួយក្នុងចំណោមហ្គេមដែលពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។ ទូរសព្ទ realme C3 ក៏បានបង្ហាញថា អ្នកអាចទៅលេង Mobile Legend បានដោយរលូនបំផុត គ្មានភាពរអាក់រអួល អីចឹងច្បាស់ណាស់ថា វាក៏អាចបំពេញតម្រូវការដទៃទៀតជាប្រចាំថ្ងៃបានផងដែរ។

ខាងក្រោមនេះ គឺជាលក្ខណសម្បត្តិលម្អិត realme C3 ចាំមើលថា តើវាអាចបំពេញសេចក្តីត្រូវការរបស់អ្នកជាប្រចាំបានយ៉ាងណាខ្លះ?

- ផ្នែកកាមេរ៉ាខាងក្រោយ

realme C3 មានកាមេរ៉ា ៣ គ្រាប់ផ្នែកខាងក្រោយមានទំហំ (12+2+2) MP ។ កាមេរ៉ាគោលមានទំហំ Apeture F1.8 មានភិចសែលធំ 1.25μm piexel វាអាចពង្រីកបានដល់ទៅ ៤ដងនិងមាន PDAF auotfoucs ធ្វើឱ្យរូបភាពកាត់តែច្បាស់នៅពេលថ្ងៃ និងភ្លឺនៅពេលថតក្នុងទីងងឹតផងដែរ។ ឡេនថតរូបជិត (ម៉ាក្រូឡេន) 4cm នឹងផ្តល់រូបភាពកាន់តែលម្អិត និងច្បាស់បន្ថែមទៀតនៅពេលថតវត្ថុតូចៗ។ ដូច្នេះ អាចឱ្យអ្នកប្រើប្រាស់អាចថតបានគ្រប់សកម្មភាព និងគ្រប់បែបសណ្ឋាន។ កាមេរ៉ាខាងក្រោយក៏មានបំពាក់បច្ចេកវិទ្យា bokeh (ថតរូបព្រាលផ្ទៃខាងក្រោយ) អាចធ្វើឲ្យរូបថតរបស់អ្នក មើលទៅធម្មជាតិ កាន់តែលេចធ្លោ មិនថាជារុក្ខជាតិ សត្វ ឬមនុស្សឡើយ។

realme C3 មានលក្ខណៈពិសេសដូចជា Chroma Boost, ការថតរូប Portrait និងការថតវីដេអូយឺត ៗ (Slow motion) ដែលមុខងារទាំងអស់នេះគឺពិបាករកនៅក្នុងទូរស័ព្ទតម្លៃមធ្យម។ លក្ខណៈពិសេសរបស់ Chroma Boost គឺជាមុខងារជំនួយទៅលើរូបភាពពេលថតរូប បន្ថែមពណ៌ និងពន្លឺ ដើម្បីឱ្យរូបភាពកាន់តែរស់រវើក។

ក្រៅពីនេះទៅទៀត កាមេរ៉ាក៏មានមុខងារ HDR ថតដោយស្វ័យប្រវត្តិ។ រាល់ការបើកកាមេរ៉ាភ្លាមនោះមុខងារនេះនឹងធ្វើការចាប់ដោយស្វ័យប្រវត្តិមិនថា មុខងារ ពន្លឺ ឬទីងងឹត។ កាមេរ៉ានេះអាចថតវីដេអូក្នុងកម្រិត ១០៨០ ភិចសែល និងថតវីដេអូយឺតៗក្នុងល្បឿន ១២០ ហ្វ្រេមក្នុងមួយវិនាទី ។

កាមេរ៉ាសែលហ្វីខាងមុខទំហំ 5MP (មេហ្គាភិចសែល) ។ កាមេរ៉ាសែលហ្វីខាងមុខនេះ មានមុខងារកែលម្អ បញ្ញាសប្បនិមិត្ត AI ឲ្យស្អាត, និង HDR, និងមុខងារថត (Portrait) និងមុខងារ Panoselfie ដែលអាចថតរូប Selfie ប្លង់ទូលាយ។

- ផ្នែក Performance

លក្ខណៈសម្បត្តិល្អឯកមានមកស្រាប់ក្នុង realme C3 គឺជាម៉ាកទូរសព្ទដំបូងបំផុតរបស់ពិភពលោកដែលបំពាក់ប្រព័ន្ធដំណើរការ MediaTek Helio G70 ដែលមានលក្ខណៈប្រសើរបំផុតជាមួយនឹងបច្ចេកវិទ្យាហ្គេម ជួយបង្កើនបណ្ដាញប្រើប្រាស់កាន់តែមានប្រសិទ្ធភាព។ វាមានប្រព័ន្ធដំណើរការទំហំ ១២ណាណូម៉ែត្រ ៨ គ្រាប់ ដែលមានល្បឿន ២.០ GHz ជាល្បឿនលឿននិងថ្មីបំផុតនៅក្នុងចំណាត់ថ្នាក់របស់វា។

C3 គឺសក្ដិសមបំផុតសម្រាប់អ្នកនិយមប្រើប្រាស់ស្មាតហ្វូន អ្នកលេងហ្គេមមានក្រាហ្វិចខ្ពស់ៗ ជាមួយម៉ាស៊ីនដែលមានសមត្ថភាពខ្ពស់បំពាក់ដោយ ARM Mali-G52 GPU។ realme C3 មានលំដាប់ពិន្ទុគោលក្នុង Antutu រហូតដល់ជាង ១,៩៣,០០០ សម្រាប់ដំណើរការល្អបំផុតដែលជាតួលេខមួយខ្ពស់ជាងទូរសព្ទណាៗនៅក្នុងផ្នែកនេះ។

បន្ថែមលើការប្រើប្រាស់មុខងារដ៏សម្បូរបែប realme C3 បានបង្ហាញពីភាពល្អប្រសើរនៃ MediaTek Helio G70 ជាមួយនឹងការផ្ដល់ជូននូវពេលវេលាឆ្លើយតបលឿនជាងមុន ការគ្រប់គ្រង អេក្រង់បានកាន់តែល្អជាងមុន។ បន្ថែមនូវបទពិសោធន៍ថ្មីនៃការមើលលើអេក្រង់ MediaTek Helio G70 មានការផ្តល់ជូននូវរូបភាពដែលមានគុណភាពខ្ពស់ជាមួយនឹងពណ៌ធម្មជាតិ។

ជាមួយនឹង អេក្រង់អាចចែកពណ៌បានដាច់ល្អ រូបភាពមានលក្ខណភ្លឺស្អាតជាងមុន ច្បាស់ជាងមុន។អ្នកអាចទទួលបទពិសោធល្អអស្ចារ្យពេលលេងហ្គេម និងមើលវីដេអូ។ មុខងារដ៏ពិសេសទាំងនេះបានផ្តល់ឱ្យ realme C3 នូវអត្ថប្រយោជន៍ប្រសើរជាងមុន ធ្វើឲ្យម៉ូឌែលទូរសព្ទដទៃទៀត មិនអាចប្រៀបផ្ទឹមបានត្រង់កន្លែងមួយនេះ។

realme C3 នឹងអាចរកបានជាមួយកម្លាំង ២ ផ្សេងគ្នាដំណើរការដោយប្រព័ន្ធ RAM LPDDR4X ។ បើប្រៀបធៀបជាមួយ LPDDR3 ដំណើរការនៃក្រាហ្វិចមានភាពប្រសើរឡើង ២០% និង ដំណើរការដោយ RAM បានរហូតដល់១០០% ។ realme C3 ក៏មានរន្ធដោតកាតចំនួន ៣ ដោយ អាចដាក់ស៊ីមកាតបានពីរ និងរន្ធមួយទៀតសម្រាប់ដាក់កាត SD ទំហំរហូតដល់ ២៥៦ ជីកាបៃ។

realme C3 មិនត្រឹមតែអាចដោះសោក្រយៅដៃបានលឿនបំផុតត្រឹមតែ ០,២៧ វិនាទីប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាចដោះសោដោយប្រើផ្ទៃមុខបានយ៉ាងងាយដោយគ្រាន់តែចុចតែម្តងឬមើលមួយភ្លែតតែប៉ុណ្ណោះ ដែលមានសុវត្ថិភាពខ្ពស់សម្រាប់ឯកជនភាពរបស់អ្នកក្នុងពេលតែមួយផងដែរ។

- ថាមពលថ្ម ៥០០០ mAh ធំល្មមប្រើការបានពេញ ១ ថ្ងៃ

realme C3 មានថាមពលថ្មធំគឺ 5000mAh ដែលអ្នកអាចរីករាយជាមួយការកម្សាន្តឥតឈប់ឈរ ជាមួយនឹង realme C3 លោកអ្នកជជែកលេងបានរយៈពេលជាច្រើនម៉ោងដោយរីករាយ មើលវីដេអូក្នុងយូធូប ស្តាប់ចំរៀង លេងហ្គេម និងបើកមើលផែនទីបង្ហាញផ្លូវបានជាច្រើនម៉ោងដោយគ្មានការរំខាន។ វាក៏អាចធ្វើជាឧបករណ៌សាកថ្មឲ្យទូរស័ព្ទដទៃទៀត ដូចមុខងារដូចជា Power Bank អញ្ចឹងដែរ។

- រចនាម៉ូដទាន់សម័យជាមួយអេក្រង់ទំហំ ៦.៥ អ៊ីញ

realme C3 ភ្ជាប់មកជាមួយអេក្រង់ធំបំផុតទំហំ ៦,៥ អ៊ីញកម្រិត HD ជាមួយអេក្រង់ដំណក់ទឹក ដែលមានផ្ទៃ​ ៣០.9៩% តូចជាងអេក្រង់ដំណក់ទឹកធម្មតាធ្វើឱ្យអេក្រង់សមាមាត្រនឹងដងខ្លួនខ្ពស់រហូតដល់ ៨៩,៨% ។ អេក្រង់ធំនេះនឹងជួយបង្កើនបទពិសោធន៍ដ៏ល្អឥតខ្ចោះសម្រាប់អ្នកក្នុងការមើលរឿងកុន លេងហ្គេម ឬលេងបណ្តាញសង្គមផ្សេងៗ។

ការបំផុសគំនិតនៃការរចនាពណ៌ថ្មីគួរឱ្យទាក់ទាញគឺ ពណ៌ក្រហម (Blazing Red) និងខៀវ (Frozen Blue) របស់ realme C3 បានគំនិតមកពីពណ៌អណ្តាតកំអែភ្នំភ្លើង និង ផ្ទាំងទឹកកក។

ភាពល្អឆើតនៃផ្ទៃសម្បកដែលអ្នកឃើញ ត្រូវបានផលិតនៅលើពុម្ភជ័រ ដែលផលិតឡើងដោយការរួមបញ្ចូលគ្នា រវាងការដុសខាត់ឲ្យរលោង និងការឆ្លាក់ឲ្យមានពណ៌ភ្លឺស្រស់ស្អាត ជាមួយនឹងបច្ចេកវិទ្យាបាញ់ខ្សាច់យ៉ាងទំនើប ដែលធានាដល់គុណភាពល្អស្រស់ស្អាតទាន់សម័យ។

ស្មាតហ្វូន realme C3 ចាប់ផ្តើមដាក់លក់នៅថ្ងៃនេះ។ សំរាប់ព័ត៍មានបន្ថែមសូមចូលទៅកាន់តំណខាងក្រោម៖ http://bit.ly/33clVdG

អត្ថបទ៖ រក្សា

មតិយោបល់