• 2020-03-11 02:51:55
  • ព័ត៌មាន

Hyundai កម្ពុជា ធ្វើរឿងមិនធ្លាប់ធ្វើ ផ្ដល់ប្រាក់កម្ចីទាប ហើយអត់គិតថ្លៃសេវាទៀត!

  • 2020-03-11 02:51:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Hyundai Cambodia សហការជាមួយធនាគារស៊ិនហាន (Shinhan Bank) បានរៀបចំនូវកម្មវិធីប្រម៉ូសិនដ៏ពិសេសមួយមានឈ្មោះថា "Bank Exclusive Week” ដែលប្រព្រឹត្តនៅ Showroom របស់ Hyundai ចាប់ពីថ្ងៃទី ១៦ ដល់ ២១ ខែមីនា ឆ្នាំ ២០២០។

ប្រូម៉ូសិនពិសេសនេះគឺជាប្រូម៉ូសិនដែលមិនធ្លាប់មានពីមុនមកសម្រាប់ Hyundai នៅកម្ពុជាដែលក្នុងនោះមានការផ្ដល់ជូនពិសេសៗចំនួន ៤ ដល់អតិថិជនដែលចាប់ចិត្តចង់ទទួលយកសេវាបង់រំលស់រថយន្ត Hyundai។ ក្នុងនោះរួមមាន ផ្ដល់ជូនឥតគិតថ្លៃទៅលើសេវាអនុម័ត, អត្រាការប្រាក់ទាប ផ្ដល់ជូនកាតសាំង ៥០ ដុល្លារ និងការផ្តល់ជូនពិសេសពីHyundai រាល់ការកក់ និងជាវម៉ូឌែលណាមួយថែមទៀតផង។

ទន្ទឹមនឹងនេះ Hyundai Cambodia ក៏មានការផ្ដល់ជូនពិសេសសម្រាប់កម្ចីជាមួយរថយន្តម៉ូដែល H-1 ស៊េរីឆ្នាំ ២០២០ ដែលមានចែកចេញជាពីរកញ្ចប់ គឺកញ្ចប់អាជីវកម្ម និងកញ្ចប់គ្រួសារ ជាមួយការបង់មុនចាប់ពី ២០% និងអាចបង់រហូតដល់ទៅ៥ឆ្នាំឯណោះ។ កាន់តែពិសេសនោះក្រុមហ៊ុនបានបន្ថែមការធានាលើរថយន្តរហូតដល់ទៅ៥ឆ្នាំ ដូច្នេះអថិជនកាន់តែមានទំនុកចិត្តក្នុងការប្រើប្រាស់។ បន្ថែមពីលើប្រូម៉ូសិនខាងលើនេះ ក្រុមហ៊ុនក៏ផ្តល់នូវកញ្ចប់កាដូជាច្រើនដូចជាៈ

កញ្ចប់អាជីវកម្មមានផ្ដល់ជូនពិសេសដូចជា ការធានារ៉ាប់រងរយៈពេលពីរឆ្នាំ ឈុតសម្អាតរថយន្ត កម្រាលជើងប្រណីតមួយឈុត ស្ទីកគ័រការពារកម្ដៅថ្ងៃ ថែមជូនស្លាកលេខវែង និងសេវាកម្មថែទាំ ៦ ដង។

កញ្ចប់គ្រួសារវិញ មានការផ្ដល់ជូនពិសេសដូចជា កាតប្រេងឥន្ធនៈ ៥០០ដុល្លារ ឬម៉ាស៊ីនហ្គេម Nitendo Switch ឈុតសម្អាតរថយន្ត កម្រាលជើងប្រណីតមួយឈុត ស្ទីកគ័រការពារកម្ដៅថ្ងៃ ស្លាកលេខវែង សេវាកម្មថែទាំ ៦ដង និងកាតាបស្បែកសម្រាប់ព្យួរក្រោយកៅអីផងដែរ។

ដូចនេះកុំខកខានឲ្យសោះនូវប្រម៉ូសិនពិសេសពី Hyundai Cambodia ដែលមិនធ្លាប់មានពីមុនមក។

ព័ត៌មានបន្ថែមអាចទៅកាន់ Showroom របស់ Hyundai លើមហាវិថីព្រះមុនីវង្ស ឬទំនាក់ទំនងតាមលេខទូរសព្ទ 010 755 133 / 097 755 8133៕

ចំណាំ ៖ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត !

អត្ថបទ៖ សុខហេង

មតិយោបល់