- 2020-03-06 04:03:12
- ហាងឆេងផលិតផល
ឡាន SUV កំពូលប្រណីតកូរ៉េ លក់តម្លៃថោកជាងគូប្រជែងរាប់ពាន់ដុល្លារ
- 2020-03-06 04:03:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាន SUV កំពូលប្រណីតកូរ៉េ លក់តម្លៃថោកជាងគូប្រជែងរាប់ពាន់ដុល្លារ
ចន្លោះមិនឃើញ
នៅប៉ុន្មានខែទៀតទើបរថយន្ត Genesis GV80 ចេញលក់លើទីផ្សារសហរដ្ឋអាមេរិក ប៉ុន្តែមានហាងលក់មួយចំនួនបានចាប់ផ្ដើមបង្ហាញតម្លៃរថយន្ត SUV ប្រណីតនេះជាបណ្ដើរ។
GV80 ដែលជារថយន្ត SUV ដំបូងរបស់ Genesis នឹងមានតម្លៃចាប់ពី ៤៩ ៩២៥ ដុល្លារ (បូករួមថ្លៃដឹកជញ្ជូន ១ ០២៥ ដុល្លារ) ដែលតម្លៃនេះគឺធូរថ្លៃជាងគូប្រជែងដទៃទៀតរួមមាន Cadillac XT6, Lincoln Aviator និង BMW X5 ដែលមានតម្លៃចាប់ពីជាង ៥ ម៉ឺនដុល្លារឡើង។
សម្រាប់រថយន្ត GV80 ប្រភេទដែលមានតម្លៃធូរជាងគេ មានបំពាក់គ្រឿងបរិក្ខារប្រណីតៗជាច្រើនរួចទៅហើយ ដែលមានអេក្រង់កម្សាន្តទំហំ ១៤,៥ អ៊ីញ មានកៅអីស្បែកដែលអាចបញ្ចេញកម្ដៅ មានបច្ចេកវិទ្យាសុវត្ថិភាពជាច្រើន និងប្រើប្រាស់អំពូល LED សុទ្ធជាដើម។
យ៉ាងណាក្ដីប្រសិនបើចង់បានប្រព័ន្ធបើកបរវិលកង់ទាំងបួន (All-Wheel Drive) ត្រូវចំណាយលុយបន្ថែម ដែលប្រភេទ All-Wheel Drive គឺមានតម្លៃចាប់ពី ៥៤ ៦៥០ ដុល្លារ ( មិនទាន់គិតបញ្ចូលថ្លៃដឹកជញ្ជូន) ដល់ថ្លៃបំផុតគឺ ៧០ ៩៥០ ដុល្លារ ( មិនទាន់គិតបញ្ចូលថ្លៃដឹកជញ្ជូន)។
ចំពោះរថយន្ត GV80 ប្រភេទតម្លៃធូរជាងគេ មានប្រើប្រាស់ម៉ាស៊ីន ២,៥ លីត្រ ភ្ជាប់នឹងប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ និងប្រើប្រាស់ប្រព័ន្ធបើកបរវិលកង់ក្រោយ (Rear-Wheel Drive)។ រថយន្តនេះក៏មានជម្រើសម៉ាស៊ីនធំ ៣,៥ លីត្រផងដែរ ដែលភ្ជាប់ជាមួយប្រព័ន្ធបើកបរវិលកង់ទាំងអស់ (All-Wheel Drive)៕