• 2020-03-05 03:28:50
  • ផលិតផលថ្មី

realme C3 ទូរសព្ទមានទំហំថ្ម5000 mAh ប្រកាសចេញជាផ្លូវការតម្លៃត្រឹម ១២៩ដុល្លារ

  • 2020-03-05 03:28:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

realme បានប្រកាស​ចេញ​ទូរសព្ទ​ម៉ូដែល​ថ្មី​ត្រកូល C Series ដែល​ជា​ជំនាន់​ទី ២របស់​ខ្លួន​ជាផ្លូវការ​កាល​ពី​ថ្ងៃ​ទី 04 មីនា ទូរស័ព្ទ​ម៉ូនេះ​មាន​បំពាក់នូវ​កាមេរ៉ាបីគ្រាប់​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​«កាមេរ៉ាបីគ្រាប់ ស្តេចហ្គេម»។

ព្រឹត្តិការណ៍នេះ មានការចូលរួមពីសំណាក់ លោក G-David ដែលជាតារាចំរៀង និង​ជា តារា​តំណាង​ផលិតផល​ស្មាតហ្វូន realme រួមជាមួយនឹង Influencer របស់ realme ជាច្រើនរូបថែមទៀត។

realme C3 គឺជាស្មាតហ្វូន ដ៏មានអានុភាពកម្រិតខ្ពស់ និង​ជាសមាជិកនៃត្រកូល realme ដែល​ឈរ​លើ​គុណភាព​កម្រិតឈានមុខគេ របស់ស្មាតហ្វូន C Series ដែលមានអ្នកប្រើប្រាស់សរុបរហូតដល់ 10.2 លាន​នាក់ឯណោះនៅ ទូទាំងពិភពលោក ហើយនេះជាភាពជោគជ័យមួយក្នុងចន្លោះតម្លៃ ស្មាត​ហ្វូននេះ។ realme C3 នឹងមាន​ដាក់លក់លើកដំបូងនៅថ្ងៃទី 11 ខែមីនាឆ្នាំ 2020 ខាង​មុខ​នេះ​ជា​មួយនឹង កញ្ចប់កាដូនៃកាសស្តាប់និងស៊ីមកាត និង​មាន​តម្លៃត្រឹមតែ 129ដុល្លារ តែប៉ុណ្ណោះ។

realme C3 អាចឈរឈ្មោះជាកំពូលស្មាតហ្វូនបានដោយចំនុចសំខាន់ៗចំនួន 4 គឺ៖ មុខងារ​កំលាំង​ខ្លាំង ថាមពល​ថ្ម អេក្រង់ និងកាមេរ៉ា។ realme C3 បំពាក់ដោយប្រព័ន្ធដំណើរការ MediaTek Helio G70 ដំបូង​បង្អស់​របស់​ពិភព​លោក​ដែល​នឹង​ធានាបាន​នូវ​ប្រតិបត្តិការ​ដ៏​មាន​អានុភាព​និង​កាន់​តែ​រហ័ស​សម្រាប់​អ្នកប្រើប្រាស់និងអ្នកនិយមលេងហ្គេម។ realme C3 បានចរាចរលក់ ដោយ​រចនា​ឡើង​ជាពីរពណ៌ដ៏ប្រណិត - Blazing Red និង Frozen Blue ។

អ្វី​ដែល​កាន់​តែគួរឱ្យភ្ញាក់ផ្អើលនោះគឺ realme C3 ជាម៉ូឌែលទូរស័ព្ទដែលបំពាក់ឈីប  Helio G70 ដំបូងគេនៅក្នុងទីផ្សារប្រទេសកម្ពុជា។ ជាមួយនឹងឈីប Helio G70 ​ដែល​មាន​ទំហំ 2GB+32GB មាន​ពិន្ទុ​ខ្ពស់រហូតដល់ 190000 នៅក្នុងកម្មវិធី Antutu ដែលបង្ហាញថាមុខងាររបស់ realme C3 គឺ​ពិត​ជា​ផលិតផល​ដែលមានគុណភាពលើសពីតម្លៃ  250 ដុល្លារនោះទៅទៀត។

ជាមួយនឹងបន្ទះឈីបដ៏រឹងមាំ នៅពេលនេះ realme បានប្រកាសពីកិច្ចសហប្រតិបត្តិការ ជា​ផ្លូវការ​ជា​មួយ​នឹង MLBB ហើយ ។ ដើម្បីគាំទ្រដល់បទពិសោធន៍ នៃការលេងហ្គេម កាន់តែប្រសើរ realme C3 ក៏បាន​បំពាក់នូវថាមពលថ្មទំហំ 5000 mAh ដើម្បីទទួលបាន បទ​ពិសោធន៍​ជីវិត​កម្សាន្ត​កាន់​តែ​ប្រសើរ​ឡើង។ realme C3 ជាស្មាតហ្វូនដំបូងដែលមានកាមេរ៉ារហូត ដល់ទៅបី​គ្រាប់ក៏​បន្ថែម​ជាមួយ​នឹង​កាមេរ៉ាភ្លោះទំហំ 12MP+2MP+2MP នៅ​ខាង​ក្រោយ​របស់​វា​ផងដែរ។

realme C3  គឺជាស្មាតហ្វូន realme ដំបូងបង្អស់ដែលត្រូវបានដាក់ឱ្យដំណើរការជាមួយ ប្រព័ន្ធ​ប្រតិបត្តិការ (UI) realme  ដែលឈរលើមូលដ្ឋាននៃប្រព័ន្ធប្រតិបត្តិការ Android 10 ។  រចនាបទថ្មី (UI) realme ត្រូវបានបង្កើតឡើងប្រកបដោយភាពល្អឥតខ្ចោះហើយកាន់តែជិតស្និទ្ធ ជាមួយ​នឹង​បទ​ពិសោធន៍​នៃការប្រើប្រាស់ប្រព័ន្ធ Android៕

មតិយោបល់