• 2020-02-21 06:29:02
  • ព័ត៌មាន

ដឹងកាលបរិច្ឆេទបង្ហាញខ្លួនច្បាស់ការរបស់ Vivo Z6 5G ហើយ

  • 2020-02-21 06:29:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ​ទៅ​ក្រុមហ៊ុន Vivo បាន​ចេញ​ផ្សាយ​នៅ​ស្មាតហ្វូន Z5 កាល​ពី​ខែ​កក្កដា ដែល​មាន​ប្រើប្រាស់​កាមេរ៉ា ៣ គ្រាប់​និង​បន្ទះ​ឈីប Snapdragon 712 SoC។ ដោយ​ឡែក​ចូល​ដល់​ឆ្នាំ ២០២០ នេះ​ក្រុមហ៊ុន​ប្រទេស​ចិន​បាន​កំណត់​ការ​ដាក់​បង្ហាញ​លឿន​ជាង​ធម្មតា ពោល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៩ ​កុម្ភៈ សម្រាប់​ម៉ូឌែល Vivo Z6 5G។

ក្រុមហ៊ុន Vivo បាន​ឲ្យ​តម្រុយ​តាម​រយៈ​ការ​ចែកចាយ​រូបភាព​មួយ​ចំនួន​នៅ​លើ​បណ្តាញ​សង្គម​ចិន Weibo មាន​បង្ហាញ​ពី​រូបរាង​ Z6 ដែល​មាន​ប្រើប្រាស់​អេក្រង់​បន្សល់​ប្រជ្រុយ​តូច​មួយ​នៅ​ផ្នែក​ខាង​ស្តាំ​អេក្រង់ និង​បង្គំ​កាមេរ៉ា ៤ គ្រាប់​នៅ​ខាង​ក្រោយ អម​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ។

Vivo Z6 នឹង​បំពាក់​នូវ​បន្ទះ​ឈីប Snapdragno 765G SoC ​មាន​ប្រព័ន្ធ​បញ្ចុះ​កម្តៅ Liquid Cooling គាំទ្រ​ការ​ប្រើប្រាស់ 5G អម​ថាមពល​ថ្ម ៥ ០០០mAh និង​មុខងារ​សាក​ថ្ម​រហ័ស​កម្លាំង ៤៤ វ៉ាត់។

មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​តម្លៃ​ច្បាស់ការ​នៅ​ឡើយ តែ​តាម​តម្រុយ​រូបភាព​គឺ Z6 នឹង​មាន​ជម្រើស ៣ ពណ៌។ ដំណាក់កាល​ចេញ​លក់​ដំបូង​ទំនង​ជា​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៩ ​កុម្ភៈ ​នោះ​ផ្ទាល់​លើ​គេហទំព័រ JD.com របស់​ទីផ្សារ​ចិន៕

អានអត្ថបទ:

ប្រភព៖ techxcite ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់