• 2020-02-18 09:38:06
  • ព័ត៌មាន

វីដេអូអ្នកជំនាញ ប្រកួតនឹងបច្ចេកវិទ្យាចតឡានស្វ័យប្រវត្តិ

  • 2020-02-18 09:38:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Volkswagen បាន​បញ្ចេញ​វីដេអូ​ខ្លី​មួយ​ដែល​បង្ហាញ​អំពី​មុខងារ​ Park Assist នៅ​លើ​រថយន្ត​ VW Crafter របស់​ខ្លួន ដោយ​ត្រូវ​ប្រកួត​ប្រជែង​នឹង​អ្នក​ជំនាញ​បើកបរ​ម្នាក់។

អ្នក​ជំនាញ​បើក​រថយន្ត​ក្នុង​វីដេអូ​មាន​ឈ្មោះ​ថា​​ Alastair Moffat ​ដែល​រូប​លោក និង​ប្រព័ន្ធ​​ Park Assist គឺ​សុទ្ធ​តែ​អាច​ចូល​ចត​រថយន្ត​នៅ​ចំណត​តូច​ចង្អៀត​បាន​យ៉ាង​ល្អ គ្រាន់​តែ​ប្រព័ន្ធ Park Assist អាច​បញ្ចប់​កិច្ចការ​បាន​រហ័ស​ជាង។

ប្រើ​ប្រាស់​មុខងារ Park Assist សម្រាប់​ការ​ចូល​ចត​​ចំណាយ​ពេល​តិច​បំផុត។ អ្វី​ដែល​ត្រូវ​ធ្វើ​គឺ​គ្រាន់​តែ​បើក​ដំណើរ​ការ​មុខងារ រួច​ទៅ​​ក្បែរ​ទីតាំង​ចង​ ហើយ​ប្រព័ន្ធ​នឹង​ចាប់​សញ្ញា​មើល​ថា​មាន​ទីតាំង​ទំនេរ​​សម្រាប់​ចត​ឬ​អត់។ ​ក្រោយ​មក​ប្រព័ន្ធ​នឹង​ធ្វើ​ការ​បញ្ជា​ចង្កូត​រថយន្ត ខណៈ​អ្នក​បើកបរ​គឺ​ជា​អ្នក​បញ្ជា​ហ្គែរ និង​ហ្វ្រាំង។ ប្រសិន​បើ​ប្រើ​រថយន្ត VW លេខ​ដៃ អ្នក​បើកបរ​ក៏​ត្រូវ​បញ្ជា​នូវ​អំប៊្រីយ៉ា​ផង​ដែរ៕​

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់