• 2020-02-18 02:33:08
  • ព័ត៌មាន

ឆ្កែ​ឆ្មា​នៅ​ជប៉ុន ឥឡូវ​សុទ្ធ​តែ​មាន​កាត​សម្គាល់​ខ្លួន ដើម្បី​ពេល​បាត់​ងាយ​ស្រួល​រក

  • 2020-02-18 02:33:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​តែ​លឺ​មនុស្ស​មាន​កាត​សម្គាល់​ខ្លួន​ឬ​អត្តសញ្ញាណប័ណ្ណ ប៉ុន្តែ​ក្រឡេក​ទៅ​មើល​តំបន់​ Kanagawa Prefecture ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ក៏​ស្រាប់​តែ​មាន​បង្កើត​ ID Card (ប្រភេទកាតឌីជីថល) ដល់​សត្វ​ឆ្កែ​និង​ឆ្មា​ផង​ដែរ។

តំបន់​ដែល​មាន​មនុស្ស​រស់នៅ​កកកុញ​ប្រមាណ ៩,២ លាន​នាក់ បាន​អនុញ្ញាត​ឲ្យ​ម្ចាស់​សត្វ​ចិញ្ចឹម (ឆ្កែ​ឬ​ឆ្មា) ទាំង​អស់ អាច​ធ្វើ​កាត​សម្គាល់​ខ្លួន​សម្រាប់​សត្វ​របស់​ខ្លួន​បាន ដោយ​ចូល​ទៅ​កាន់​គេហទំព័រ​របស់​ក្រុមហ៊ុន Peco ដែល​ជា​កិច្ច​សហការ​រវាង​អាជ្ញាធរ​និង​ក្រុមហ៊ុន Peco ហើយ​ធ្វើ​ការ​បំពេញ​នូវ​បែបបទ​មាន​តាំង​ពី​ឈ្មោះ ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត ភេទ និង​សមាជិក​គ្រួសារ​របស់​វា រួម​បញ្ចូល​ទាំង​ទេពកោសល្យ​ពិសេស​របស់​សត្វ​នោះ បូក​ផ្សំ​នឹង​រូបភាព​សម្គាល់​ដើម្បី​ក្លាយ​ជា ID Card ពេញលេញ​មួយ។

​អត្ថប្រយោជន៍​របស់​វា​គឺ​ងាយ​ស្រួល​ត្រង់​ថា​ពេល​អ្នក​បាត់​សត្វ​ឆ្កែ​ឬ​ឆ្មា​របស់​អ្នក នោះ​អ្នក​អាច​ប្រើប្រាស់ ID Card ក្នុង​ការ​សម្គាល់ ដើម្បី​បញ្ជាក់​ច្បាស់​ថា​អ្នក​ជា​ម្ចាស់​របស់​វា ជៀសវាង​សត្វ​នោះ​ត្រូវ​ទៅ​ដល់​ដៃ​អ្នក​ដទៃ៕

អានអត្ថបទ:

ប្រភព៖ techxcite ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់