• 2020-02-17 01:54:36
  • ព័ត៌មាន

ទស្សនាវីដេអូការបាញ់កម្ទេច Drone ពីចម្ងាយ ដោយប្រើ​ឡាស៊ែរ​

  • 2020-02-17 01:54:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rafael Advanced Defense Systems Ltd ដែល​ជា​ក្រុមហ៊ុន​ផលិត​បច្ចេកវិទ្យា​ការពារ​របស់​អ៊ីស្រាអែល កាល​ពី​ថ្មីៗ​នេះ​បាន​បង្ហាញ​វីដេអូ​ពិសេស​នៃ "Drone Dome” ដែល​ជា​ប្រព័ន្ធ​កម្ទេច​ Drone ពី​ចម្ងាយ ដោយ​ប្រើ​ប្រាស់​​ឡាស៊ែរ​ថាមពល​ខ្ពស់។

ក្នុង​វីដេអូ​បាន​បង្ហាញ​ថា​ Drone ដែល​គេ​ដាក់​ឈ្មោះ​ឲ្យ​ថា​ "សត្រូវ" ត្រូវ​បាន​ចាប់​សញ្ញា, ចាប់​ទីតាំង, ដាក់​ជា​គោល​ដៅ ក្រោយ​មក​ប្រព័ន្ធ​ "Drone Dome” ចាប់​ផ្ដើម​បាញ់​ឡាស៊ែរ​ធ្វើ​​ឲ្យ "សត្រូវ" ​ឆេះ​ធ្លាក់​តែ​ម្ដង។

Drone Dome អាច​កម្ចាត់​ "សត្រូវ" មួយ​បាន​យ៉ាង​លឿន ហើយ​ការ​កម្ចាត់​សត្រូវ​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ​ក៏​វា​អាច​ធ្វើ​ទៅ​បាន​ដែរ ដោយ​ប្រើ​ប្រាស់​រយៈពេល​យូរ​បន្តិច​ដើម្បី​ឲ្យ​ "សត្រូវ" ទាំង​អស់​ធ្លាក់​ដល់​ដី។ ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ផ្អែក​តាម​ Popular Mechanics បាន​ឲ្យ​ដឹង​ថា​​ប្រព័ន្ធ "Drone Dome” អាច​ចាប់​សញ្ញា​​វត្ថុ​ដែល​មាន​ទំហំ​តូច​ដល់​ ០,០០២ ម៉ែត្រ​ការ៉េ​ នៅ​​រយៈ​ចម្ងាយ​ពី ៣,៥ គីឡូម៉ែត្រ៕

ប្រភព៖ petapixel ប្រែ​សម្រួល៖ សុខហេង

មតិយោបល់