• 2020-02-12 01:49:59
  • ផលិតផលថ្មី

កាស​ឥត​ខ្សែ Galaxy Buds+ ​តម្លៃ ១៤៩ ដុល្លារ​បង្ហាញ​ខ្លួន​យប់មិញ ពិសេស​អ្វី​ខ្លះ?

  • 2020-02-12 01:49:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​ការ​ចេញ​ផ្សាយ​ស្មាតហ្វូន​ត្រកូល S សេរ៊ី​ឆ្នាំ ២០២០ ក្រុមហ៊ុន Samsung ក៏​បាន​ប្រកាស​ព្រម​គ្នា​នូវ​កាស​ឥត​ខ្សែ​ជំនាន់​ថ្មី Galaxy Buds+ ដែល​រចនា​ផ្តោត​លើ​គុណភាព​សំឡេង​បាន​ល្អ​ជាង​មុន។

ចំណុច​រសើប​គឺ​ត្រង់​ថាមពល​ថ្ម និង​គុណភាព​សំឡេង​ដែល​អភិវឌ្ឍ​ឡើង​ដោយ AKG មាន​ប្រព័ន្ធ​បញ្ចេញ​សំឡេង ២ រួម​មាន Tweeter និង Woofer ដែល​ជួយ​ឲ្យ​សំឡេង​បាស​អុក​បាន​ល្អ​ជាង​មុន។

ជាង​នេះ​វា​បាន​បន្ថែម​នូវ​រន្ធ​បញ្ចេញ​សំឡេង Microphone ដល់​ទៅ ៣ រួម​មាន ១ ខាង​ក្នុង​និង ២ ខាង​ក្រៅ ដោយ​ផ្នែក​ខាង​ក្រៅ​ជួយ​ឲ្យ​កាត់​បន្ថយ​សំឡេង​រំខាន​ធ្វើ​ឲ្យ​អ្នក​កំពុង​ពាក់​កាស​ស្តាប់​បាន​ងំ​ល្អ។

Galaxy Buds+ ក៏​អាច​គាំទ្រ​ការ​បញ្ជា​ដោយ​ការ​ប៉ះ មាន Single tap ដើម្បី Play ឬ Pause និង Double tap ដើម្បី​រំលង​ទៅ​ចម្រៀង​មួយ​ទៀត​ឬ​លើក​ទទួល​ទូរសព្ទ។

ចំពោះ​ថាមពល​ថ្ម​មាន​ 85mA ​នៃ​កាស​មួយ​ចំហៀង អាច​ស្ដាប់​ចម្រៀង​សុទ្ធ ១១ ម៉ោង និយាយ​បាន ៧,៥ ម៉ោង ទន្ទឹម​នឹង​ប្រអប់​សាក​ផ្ទុក​ថ្ម 270mAh រុញ​ឲ្យ Galaxy Buds+ ស្តាប់​ពេញ​ដល់ ២២ ម៉ោង​ឯ​ណោះ។ តម្លៃ​របស់​វា​គឺ​ថ្លៃ ១៤៩ ដុល្លារ​បើ​តាម​គេហទំព័រ​ក្រៅ​ស្រុក​មួយ​បាន​ចុះ​ផ្សាយ៕

អានអត្ថបទ:

ប្រភព៖ Flashfly ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់