• 2020-02-11 04:57:12
  • ព័ត៌មាន

Audi ចេញ Q7 ឆ្នាំ២០២០ ប្រើម៉ាស៊ីនតូច ធូរថ្លៃជាងមុន ៦ពាន់ដុល្លារ

  • 2020-02-11 04:57:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Audi បានបញ្ចេញរថយន្ត SUV កៅអី ៣ជួរ ម៉ូដែល Q7 ស៊េរីថ្មីឆ្នាំ២០២០ នៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ដោយវាបំពាក់ម៉ាស៊ីនទំហំ ៦ស៊ីឡាំង។ ឥឡូវនេះ Audi ក៏បានបញ្ចេញ Q7 ប្រើម៉ាស៊ីនតូច ម៉ូដែល 45 TFSI ផងដែរ។

រថយន្ត Audi Q7 45 TFSI នេះបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៤៨សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ Quattro AWD។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៩វិនាទី ហើយមានល្បឿនអតិបរមាដល់ ២១០គីឡូម៉ែត្រក្នុងមួយម៉ោង។

ដោយឡែក Q7 ម៉ាស៊ីនធំ ម៉ូដែល 55 TFSI បំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ Turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៣៥សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ៥,៧វិនាទី។

គួរឲ្យដឹងថា Q7 45 TFSI ដែលប្រើម៉ាស៊ីនតូច មានតម្លៃចាប់ពី ៥៤ ៨០០ដុល្លារ ធូរថ្លៃជាង Q7 55 TFSI ដែលប្រើម៉ាស៊ីនធំ ដល់ទៅ ៦ពាន់ដុល្លារឯណោះ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់