• 2020-02-11 02:51:08
  • ហាងឆេងផលិតផល

តោះ! ឆែក​តម្លៃ Galaxy S10 និង S10+ មុន S20 ប្រកាស​ចេញ​យប់​នេះ

  • 2020-02-11 02:51:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​មិន​ប៉ុន្មាន​ម៉ោង​ទៀត​ទេ Samsung នឹង​ប្រកាស​ចេញ Galaxy ត្រកូល S ជំនាន់​ថ្មី​ដែល​ចូល​មក​ជំនួស​តំណែង S10 និង S10+ គឺ​នៅ​ម៉ោង ២ ឈាន​ចូល​ថ្ងៃ​ទី ១២ នេះ។​

Samsung ត្រកូល S ស៊េរី​ឆ្នាំ ២០១៩ ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន បានចាប់​ផ្ដើម​មាន​លក់​ក្នុង​ស្រុក​កាល​ពី​ដើម​ខែ​មីនា។ ខាង​ក្រោម​នេះ​ជា​តម្លៃ Galaxy S10 និង S10+ ថ្មី​និង​មួយ​ទឹក​កំពុង​លក់​នៅ​​តាម​ហាង។

តម្លៃ​ថ្មី​កំពុងលក់​តាម​ហាង​៖

  • Galaxy S10+ ទំហំ ១២៨ GB ​តម្លៃខ្ទង់ ៨៥៩ ដុល្លារ
  • Galaxy S10 ទំហំ ១២៨ GB តម្លៃខ្ទង់ ៧៦៩ ដុល្លារ

តម្លៃ​មួយ​ទឹក​កំពុងលក់​តាម​ហាង​៖

  • Galaxy S10+ទំហំ ៥១២ GB ​តម្លៃ​ខ្ទង់ ៧៩៩ ដុល្លារ
  • Galaxy S10+ទំហំ ១២៨ GB ​តម្លៃ​ខ្ទង់ ៧៤០ ដុល្លារ
  • Galaxy S10ទំហំ ១២៨ GB តម្លៃ​ខ្ទង់ ៥៥០ ដុល្លារ

Galaxy S10+ ​មាន​អេក្រង់​​​ទំហំ ៦,៤ អ៊ីញ ប្រភេទ QHD+ ប្រភេទ Super AMOLED, បន្ទះ​ឈីប​ Snapdragon 855 ឬ Exynos 9820, RAM ទំហំ​ ៦ GB, ​កាមេរ៉ា​បី​គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ និង​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់​​ផង​ដែរ មាន​ថ្ម​ទំហំ ៤១០០ mAh៕

ចុចអាន៖

បញ្ជាក់៖ តម្លៃ​អាច​ប្រែ​ប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ។​​

អត្ថបទ៖ ម៉េងងី

មតិយោបល់