• 2020-02-10 07:05:00
  • ព័ត៌មាន

ទើបអាយុ ៩ឆ្នាំ ប៉ុន្តែឡាន Porsche នេះមានតម្លៃជាង Lamborghini Aventador ថ្មីសន្លាងទៅទៀត

  • 2020-02-10 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​រថយន្ត​ Porsche មួយ​គ្រឿង​ដែល​មាន​អាយុកាល​ត្រឹម​ ៩ ឆ្នាំ កំពុង​ដាក់​លក់​ដេញ​ថ្លៃ​​នៅ​លើ​វិបសាយ​ Bring A Trailer ដែល​បច្ចុប្បន្ន​នេះ​មាន​អ្នក​ហ៊ាន​ឲ្យ​ថ្លៃ​ដល់ ៣៥៥ ០០០ ដុល្លារ ខណៈ​រយៈពេល​ដេញ​ថ្លៃ​នៅ​សល់​ជា​ច្រើន​ថ្ងៃ​ទៀត។ តម្លៃ​នេះ​គឺ​ថ្លៃ​ជាង Lamborghini Aventador S ថ្មី​សន្លាង​មួយ​គ្រឿង​ដែល​មាន​តម្លៃ​​ប្រហែល​ខ្ទង់ ៣៥ ម៉ឺន​ដុល្លារ។

​គួរ​ដឹង​ថា​វា​មិនមែន​ជា​រថយន្ត Porsche ធម្មតា​នោះ​ទេ វា​គឺ​ម៉ូដែល​ 997.2 911 GT3 RS 4.0។ រថយន្ត​នេះ​ចេញ​លក់​កាល​ពី​ឆ្នាំ ២០១១ ដោយ​មាន​ចំនួន​ផលិត​ត្រឹម ៦០០ គ្រឿង ហើយ​មាន​តែ​​ ១៤១ គ្រឿង​​​លក់​ចេញ​នៅ​អាមេរិក។

រថយន្ត​នេះ​កាន់​តែ​ពិសេស​ដោយ​សារ​តែ​វា​គឺ​ជា​ជំនាន់​ចុង​ក្រោយ​សម្រាប់​​ម៉ូដែល 997 911 ដែល​ចេញ​ដំបូង​នៅ​ឆ្នាំ ២០០៤។ រថយន្ត​នីមួយៗ​គឺ​ប្រើ​ប្រាស់​ម៉ាស៊ីន​ចំណុះ ៤,០ លីត្រ ប្រភេទ​ស៊ីឡាំង​ដេក​ចំនួន ៦ ដែល​ផលិត​កម្លាំង​សរុប​បាន ៥០០ សេះ ជា​មួយ​ប្រអប់​លេខ​ដៃ ៦ វគ្គ។

រថយន្ត​ដែល​ដាក់​ដេញ​ថ្លៃ​គឺ​មាន​លេខ​តួ​ម៉ាស៊ីន #200 ដែល​ជា​គ្រឿង​ទី ២០០ នៃ ៦០០ គ្រឿង ហើយ​បាន​​ទិញ​ដោយ​​ម្ចាស់​ហាង​លក់​រថយន្ត​មួយ​កន្លែង​នៅ​ Beverly Hills។ ម្ចាស់​រថយន្ត​មិន​សូវ​ប្រើ​ប្រាស់​វា​ប៉ុន្មាន​ឡើយ ដោយ​លើ​កុងទ័រ​​បង្ហាញ​ត្រឹម ២៤០០ គីឡូម៉ែត្រ​ប៉ុណ្ណោះ៕​​

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សុខហេង

មតិយោបល់