- 2020-02-06 02:35:16
- ផលិតផលថ្មី
ទូរសព្ទថ្ម 5000mAh កាមេរ៉ា៤ គ្រាប់ មួយម៉ូដែលទៀតទើបចេញនៅខ្មែរតម្លៃមិនដល់ ២០០ដុល្លារ
- 2020-02-06 02:35:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទថ្ម 5000mAh កាមេរ៉ា៤ គ្រាប់ មួយម៉ូដែលទៀតទើបចេញនៅខ្មែរតម្លៃមិនដល់ ២០០ដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន realme បានបញ្ចេញទូរសព្ទស៊េរីថ្មីគឺ 5 series ដាក់ប្រកាសជាផ្លូវការនៅប្រទេសកម្ពុជា កាលពីថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២០។ ក្នុងនោះផងដែរ ទូរសព្ទ 5 series ទទួលបានការចាប់អារម្មណ៌យ៉ាងខ្លាំង និងមានចំនួនលក់រហូតដល់ទៅ ៦លានគ្រឿងជុំវិញពិភពលោក។ រីឯrealme 5i ដែលជាម៉ូឌែលថ្មីរបស់ realme 5 series គឺបានបំពាក់នូវបន្ទះឈីប snapdragon និងកាមេរ៉ាក្រោយ4 គ្រាប់ ជាមួយគ្នានេះដែរ realme 5i ក៏មាននូវថាមពលថ្មធំរហូតដល់ទៅ 5000mAh។ តាមការបញ្ជាក់របស់ក្រុមហ៊ុន realme 5iមានតម្លៃ ១៦៩ ដុល្លារ និងមានជាផ្លូវការនៅថ្ងៃទី ៨ កុម្ភ: ខាងមុននេះ។
លក្ខណៈពិសេសរបស់ realme 5i មានរចនាម៉ូតឡើងដោយមានពីរជម្រើសគឺពណ៌ Forest Greenនិង Aqua Blue ។ ហើយអ្វីដែលខុសគ្នាជាមួយនឹងrealme 5 និង realme 5 pro នោះគឺ realme 5i មិនមាននូវផ្ទៃក្រោយរលោងនោះទេ ដោយមានជាការឌីសាញថ្មីដែលមានជាសភាពឆ្នូត ដែលងាយស្រួលក្នុងការកាន់ និងមិនមានបន្សល់ស្នាមក្រយៅដៃនៅលើទូរសព្ទដែលធ្វើឲ្យមើលទៅមិនស្អាត។តាមរយៈរូបភាពដែលបានបង្ហាញយើងឃើញថាទូរសព្ទដែលមានពណ៌ស្រស់ស្អាតបែបនេះគឺមិនទាន់មានច្រើននោះទេនៅប្រទេសកម្ពុជាយើង។
realme គឺជាម៉ាកមួយដែលហ៊ានឆ្ពោះទៅមុខ ហើយលើកនេះក៏បាននាំមកនូវជាមួយការភ្ញាក់ផ្អើលថ្មីមួយទៀតជាមួយនឹងការឌីសាញពណ៌ដ៏ស្រស់ស្អាតនេះ។ realme 5i មាន Memoryនិងថាមពលថ្មធំ ដែលអាចទ្រទ្រង់ការសាកថ្មបាន 10W និងអាចទុកបានរហូតដល់ទៅ ៣០ថ្ងៃ ដែលមានភាពងាយស្រួល និងជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមិនចូលចិត្តយកPower bankតាមខ្លួន។វាផ្តល់នូវទំហំផ្ទុកទិន្នន័យដល់ទៅ 64GB ដែលអាចបន្ថែមតាមរយៈ memory microSD (រហូតដល់ 256GB) និងផ្តល់ជាជម្រើសកាន់តែច្រើនសម្រាប់អ្នកទាំងអស់គ្នា។
realme 5i បានបំពាក់កាមេរ៉ាក្រោយរហូតដល់ 4គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 12 មេហ្គាភីកសែល អាភិចឈើ f/1.8, ចំណែកឯ លែន មួយទៀតនោះគឺ 8 មេហ្គាភីកសែល អាភិចឈើ f/2.25 ដែលជាលែនទូលាយអាចថតរូបភាពបានរហូតដល់ 118.9 ដឺក្រេ។ មិនត្រឹមតែប៉ុណ្ណោះ ក៍វាភ្ជាប់មកជាមួយលែន ថតរូបបញ្ឃរ ឬហៅថា Portrait 2 មេហ្គាភីកសែល អាភិចឈើ f/2.0 នឹងលែនចុងក្រោយជាលែនម៉ាក្រូសំរាប់ថតរូបជិត 2 មេហ្គាភីកសែល ថតរូបបានជិតរហូតដល់ 4 សង់ទីម៉ែត។ ចំណែកឯកាមេរ៉ាមុខមានទំហំ 8 មេហ្គាភីកសែល ទំហំអាភិចឈើគឺ f/2.0។ មិនត្រឹមតែប៉ុណ្ណោះ លក្ខណៈពិសេសនៃកាមេរ៉ានេះអាចថតវីដេអូបានដល់កម្រិត 4K 30fps និង វីដេអូមានសកម្មភាពយឺតៗ ឬ Slo-mo បានដល់ 120fps ជាមួយនឹងបច្ចេកវិទ្យា Super night mode សម្រាប់ថតពេលយប់ឬទីងងឹត។
realme 5i បានបំពាក់នូវបន្ទះឈីប snapdragon 665AIE ជាមួយ និងអេក្រង់ធំទូលាយដែលផ្តល់ ភាពងាយស្រួលក្នុងការមើល។ ស្មាតហ្វូនជំនាន់ថ្មីនេះអាចប្រើបាន ស៊ីម២ ដំណើរការនៅលើប្រព័ន្ធ Android Pie និង ColorOS 6.0.1។ ចំណែកឯអេក្រង់មានទំហំធំទូលាយរហូតដល់ 6.5 អ៊ីញ ប្រភេទ HD + (720 x 1600 ភីចសែល) ដែលអាចការពារការជ្រាបចូលទឹកសមាមាត្រ 1200:1 និងការពារដោយកញ្ចក់ Gorilla Glass 3+។ តួរបង្ហាញបានអត្រារហូតដល់ 89%ពីអេក្រងរហូតដល់តួរខ្លួន, ចំណែកកម្លាំងពន្លឺ 480nits។ ស្មាតហ្វូនrealme ថ្មីនេះភ្ជាប់ជាមួយបន្ទះឈីប octa-core Qualcomm Snapdragon 665 SoC និង RAM 4GB។
លក្ខណៈពិសេសផ្សេងៗរួមមានជាជម្រើសនៃការតភ្ជាប់រួមមាន 4G LTE, ប៊្លូធូស 5.0, wifi 802.11 ac, និង GPS។ ឧបករណ៍ចាប់សញ្ញារបស់ realme 5i ប្រៀបដូចជាត្រីវិស័យ។ មិនត្រឹមតែប៉ុណ្ណោះវាភ្ជាប់មកជាមួយ Sensor ការកំណត់ពន្លឺដោយស្វ័យប្រវ័ត្ត, ចាប់សញ្ញានៅជុំវិញខ្លួន, វាស់ល្បឿន, ចាប់សញ្ញាចលនារបស់ស្មាតហ្វូន និង Sensor ស្កែនម្រាមដៃដែលអាចផ្ទៀងផ្ទាត់បានត្រឹមត្រូវបំផុត។ វិមាត្រនៃទូរស័ព្ទ realme មានទំហំ 164,4 គុណនឹង 75 គុណ 9,3 មិល្លីម៉ែត្រហើយវាមានទំងន់ 195 ក្រាម។
លក្ខណៈពិសេសនៃ realme 5i ដែលចេញថ្មីនេះ គឺមិនសូវមានភាពខុសគ្នាខ្លាំងនឹងrealme 5 នោះទេ ។ ប៉ុន្តែអ្វីដែលប្លែកនោះគឺយើងអាចមានជម្រើសច្រើនជាមួយនឹងការឌីសាញថ្មីនិងMemoryនៃទូរសព្ទ។ ចាប់តាំងពីrealme បានចូលមកក្នុងទីផ្សារប្រទេសកម្ពុជាមក realme បានចូលរួមសកម្មភាពជាច្រើនជាមួយយុវវ័យ។ ដោយក្នុងកំឡុងខែមករានេះ realme បានប្រកាសសហការជាមួយsmart Axiata នៅក្នុងការប្រកួត PUBG។
ទន្ទឹមនឹងនេះ realme ក៏បានប្រកាសជាផ្លូវការថាលោក G-Devith និង លោក Lay Bunlengបានចូលជាសមាជិកនៃគ្រួសារ realme ផងដែរ។ ហើយនៅក្នុងកម្មវិធី MEDIA TASTING លើកនេះ យើងក៏បានជួបជាមួយនឹង KOLល្បីៗជាច្រើនរូប រួមមាន លោក Ream Angkor លោក Heng Veasna Bong Beemedia និងតារាជាច្រើនរូបទៀត។ មិនដឹងថា realmeនឹងមានការសហការដ៏អស្ចារ្យអ្វីទៀតដែលនឹងធ្វើឡើងនៅពេលក្រោយនេះ សូមទន្ទឹមរង់ចាំទាំងអស់គ្នា៕