• 2020-01-21 03:26:19
  • ព័ត៌មាន

Toyota នឹងផលិតឡានអគ្គិសនី និង Plug-in Hybrid ក្នុងប្រទេសថៃ

  • 2020-01-21 03:26:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota Motor Corp ទទួលបានការយល់ព្រមលើគម្រោងរបស់ខ្លួន ដើម្បីអាចផលិតរថយន្តអគ្គិសនី និង Plug-in Hybrid នៅក្នុងប្រទេសថៃ ដែលជាផ្នែកមួយនៃគោលនយោបាយ ដើម្បីពង្រីកការលក់រថយន្តអគ្គិសនីទូទាំងពិភពលោក។

ដោយមានការយល់ព្រមពីក្រុមប្រឹក្សាវិនិយោគ ក្រុមហ៊ុន Toyota នឹងត្រូវចាប់ផ្តើមផលិតកម្មក្នុងរយៈពេល ៣ឆ្នាំ ដើម្បីទទួលបានអត្ថប្រយោជន៍ពីសិទ្ធិពន្ធរបស់ប្រទេសថៃ រួមទាំងការលើកលែងពន្ធលើប្រាក់ចំណូលរបស់ក្រុមហ៊ុន ទោះបីជាមិនមានការពិន័យណាមួយ ចំពោះការបោះបង់ចោលគម្រោងនេះក៏ដោយ។

ទោះជាយ៉ាងណា ព័ត៌មានលម្អិតអំពីកាលវិភាគ និងម៉ូដែលរថយន្ត ដែលនឹងផលិតមិនទាន់ត្រូវបានសម្រេចនៅឡើយទេ។ នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Toyota។

គួរឲ្យដឹងថា Toyota មានបំណងចង់លក់រថយន្តអគ្គិសនី និងអ៊ីដ្រូហ្សែនឲ្យបាន ១លានគ្រឿង នៅទូទាំងពិភពលោក ត្រឹមឆ្នាំ២០៣០៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់