- 2020-01-15 01:21:16
- ព័ត៌មាន
បាត់មុខជាងមួយខែ ទីបំផុតតួអង្គ Franco លេចមុខក្នុងហ្គេម Mobile Legends វិញហើយ
- 2020-01-15 01:21:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាត់មុខជាងមួយខែ ទីបំផុតតួអង្គ Franco លេចមុខក្នុងហ្គេម Mobile Legends វិញហើយ
ចន្លោះមិនឃើញ
នៅកំណែអាប់ដែតថ្មីមួយនាថ្ងៃទី ១៤ មករា ឆ្នាំ ២០២០ នេះ ក្រុមហ៊ុន Moontoon បានបញ្ចូលតួអង្គ Franco ចូលក្នុងហ្គេម Mobile Legends វិញហើយ។
នេះឆ្លើយតបទៅនឹងការដកចេញអស់រយៈពេលជាង ១ ខែរាប់តាំងពីពាក់កណ្តាលខែធ្នូ ដែលកាលនោះនៅជំនាន់ ១.៤.៣៦ ពេលបង្ហាញតួអង្គថ្មី Silvanna សុខៗក៏ស្រាប់តែបាត់តួអង្គ Tank ដ៏សំខាន់មួយរូបចេញពីហ្គេម។
តាមរយៈការបញ្ជាក់របស់នាយកជាន់ខ្ពស់នៃក្រុមហ៊ុន Moontoon ប្រាប់ទៅ ONE Esports៖ "តួអង្គ Franco ត្រូវបានជួសជុលចន្លោះប្រហោងរួចរាល់ហើយ ដោយឡែកក៏បានត្រលប់មកវិញនៅថ្ងៃទី ១៤ មករានេះ ពោលគឺក្រុមអ្នកអភិវឌ្ឍបានបញ្ចប់ការជួសជុលចន្លោះប្រហោង S1 របស់ Franco"។
គួរបញ្ជាក់ថា Mobile Legends បច្ចុប្បន្នទទួលបានការគាំទ្រខ្លាំងពីសំណាក់យុវវ័យក្នុងស្រុក ដោយវាជាប្រភេទហ្គេម MOBA ដែលតម្រូវការវាយ ៥ ទល់ ៥ ហើយតម្រូវការម៉ាស៊ីនក្នុងការដំណើរការហ្គេមនេះបាន ក៏មិនសូវជាទាមទារស្មាតហ្វូនសេរ៊ីទំនើបពេកនោះដែរ៕
ប្រភព៖ https://www.oneesports.gg/mobile-legends/franco-will-be-unbanned-in-mlbb-on-january-14/
អានអត្ថបទ: