• 2020-01-13 01:55:37
  • ផលិតផលថ្មី

Toyota បង្ហាញ Concept រថយន្ត Prius មើលទៅដូចរថយន្តមកពីអនាគត

  • 2020-01-13 01:55:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​រថយន្ត​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​ដែល​បាន​បង្ហាញ​មុខ​ក្នុង​កម្មវិធី Tokyo Auto Salon នា​ឆ្នាំ​នេះ ហើយ​សម្រាប់ Toyota មាន​រថយន្ត​ Concept ឈ្មោះ​ថា​ Ambient RD Prius PHV Concept។

រថយន្ត Concept នេះ គឺ​ជា​ការ​សហការ​គ្នា​ជា​លើក​ដំបូង​រវាង​សាខា​របស់ Toyota គឺ​ Modellista និង TRD។ រថយន្ត​នេះ​ដែរ​ទំនង​ជា​ផលិត​ឡើង​ផ្អែក​លើ​រថយន្ត Prius PHV ជំនាន់​បច្ចុប្បន្ន ឬ​ដែល​គេ​ស្គាល់​ថា​ជា​ Prius Prime នៅ​ទីផ្សារ​សហរដ្ឋអាមេរិក។

គួរ​បញ្ជាក់​​ថា​​ Ambient RD Prius PHV គឺ​ជា​ប្រភេទ​ Concept សម្រាប់​ដាក់​តាំង​បង្ហាញ ហើយ Toyota មិន​បាន​បញ្ជាក់​ថា​នឹង​ផលិត​លក់​លើ​ទីផ្សារ​ឬ​យ៉ាង​ណា​នោះ​ទេ៕​​

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់