- 2020-01-02 06:47:06
- ព័ត៌មាន
គម្របឃ្លុបក្រោយតម្លៃ៤ពាន់ដុល្លារ បំពាក់លើ Ford F-150 មើលទៅស្អាតប្លែក
- 2020-01-02 06:47:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្របឃ្លុបក្រោយតម្លៃ៤ពាន់ដុល្លារ បំពាក់លើ Ford F-150 មើលទៅស្អាតប្លែក
ចន្លោះមិនឃើញ
ក្រុមហ៊ុនលក់គ្រឿងរថយន្តមួយមានឈ្មោះថា Michigan Vehicle Solutions ស្ថិតនៅក្នុងទីក្រុង Southgate រដ្ឋ Michigan សហរដ្ឋអាមេរិក បានបង្កើតគម្របឃ្លុបក្រោយ សម្រាប់បំពាក់លើរថយន្ត Ford F-150 ដែលមើលទៅពិតជាស័ក្កសម និងស្អាតប្លែកម្យ៉ាង។
គម្របឃ្លុបក្រោយមានឈ្មោះថា Aero X នោះ ត្រូវបានឌីហ្សាញតាមរថយន្ត Ford Mustang Fastback ដែលផ្តល់ឲ្យទាំងរូបរាង និងជួយដល់ Aerodynamic ធ្វើឲ្យសន្សំសំចៃប្រេងផងដែរ។ Aero X ត្រូវបានដាក់លក់ក្នុងតម្លៃ ៣ ៩៩៥ដុល្លារ ហើយអាចបំពាក់លើរថយន្ត Ford F-150 ចាប់ពីស៊េរីឆ្នាំ២០១៥ ឡើងទៅ។
Aero មានស្ទីលបែប Retro ដែលអាចបំពាក់លើ F-150 ដោយមិនចាំបាច់ត្រូវការកែកុនអ្វីឡើយ។ មិនតែប៉ុណ្ណោះ វាថែមទាំងអាចចាក់សោរការពារ និងបំពាក់ប្រព័ន្ធសំឡេងបន្ថែមបានទៀតផង៕