- 2020-01-02 01:57:52
- ព័ត៌មាន
សេដ្ឋីមានបំផុតនៅអាស៊ី បុកលុយទាំងពាន់លានដុល្លារ ជួយឥណ្ឌាផ្តួល Amazon របស់អាមេរិក
- 2020-01-02 01:57:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេដ្ឋីមានបំផុតនៅអាស៊ី បុកលុយទាំងពាន់លានដុល្លារ ជួយឥណ្ឌាផ្តួល Amazon របស់អាមេរិក
ចន្លោះមិនឃើញ
សេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតប្រចាំតំបន់អាស៊ីគឺលោក Mukesh Ambani បាននឹងកំពុងបង្ហាញមហិច្ឆតាដ៏ធំមួយ លើគោលដៅបណ្តាក់ទុនជួយជ្រោមជ្រែងឲ្យក្រុមហ៊ុនលក់ទំនិញ Online របស់ប្រទេសឥណ្ឌា អាចផ្តួលក្រុមហ៊ុន Amazon របស់សហរដ្ឋអាមេរិក។
ស្ថាបនិកក្រុមហ៊ុន Reliance Industries ដែលសព្វថ្ងៃកំពុងកាន់តំណែងជាអ្នកមានទ្រព្យច្រើនបំផុតលំដាប់ទី ១១ (សកលលោក) និងលំដាប់ទី ១ នៅអាស៊ី បានចាប់សាកល្បងដំណើរការនូវប្រព័ន្ធលក់ទំនិញ Online មួយឲ្យឈ្មោះថា JioMart ដែលដំណាក់កាលដំបូងមានទំនិញប្រមាណ ៥០ ០០០ មុខ និងទទួលដឹកជញ្ជូនឥតគិតថ្លៃទៅកាន់អតិថិជនដែលស្ថិតនៅតំបន់ទាំងបីជុំវិញទីក្រុង Mumbai។
ក្រុមហ៊ុនបានបង្ហើបពីគម្រោងបណ្ដាក់ទុនប្រមាណ ២៤ ពាន់លានដុល្លារ ដើម្បីកៀរគរបណ្ដាហាងលក់រាយតូចៗទាំងអស់នៅឥណ្ឌា ដែលមានប្រមាណ ៩០ ភាគរយនៃបណ្តាហាងលក់រាយសរុបឲ្យមកចូលរួមធ្វើអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាជាមួយនឹងក្រុមហ៊ុនខ្លួន លើឆន្ទៈរំពឹងនឹងផ្តួលសេវាកម្ម Flipkart Online របស់ក្រុមហ៊ុន Walmart ក៏ដូចជា Amazon.com របស់អាមេរិកនៅឆ្នាំ ២០២៧ ជាមួយប្រតិបត្តិការទឹកប្រាក់ប្រមាណ ២០០ ពាន់លានដុល្លារ។
លោក Ambani បានថ្លែងថា៖ "ភាពជាដៃគូដែលគាំទ្រដោយប្រព័ន្ធបច្ចេកវិទ្យានឹងផ្សារភ្ជាប់រវាងក្រុមហ៊ុនផ្គត់ផ្គង់ ពាណិជ្ជករ ហាងលក់តូចៗ និងអ្នកប្រើប្រាស់ ហើយបន្ទាប់ពីការសាកល្បងជាមួយហាងលក់រាប់ពាន់នៅទូទាំងប្រទេស យើងក៏ត្រៀមខ្លួនរួចរាល់នឹងបង្កើតនូវវេទិកាខ្នាតយក្សដ៏ធំមួយ"។
គួររំឭកថា Reliance Industries ក៏ជាក្រុមហ៊ុនមេរបស់ Reliance Jio Infocomm បង្កើតឡើងកាលពីឆ្នាំ ២០១៦ ហើយបច្ចុប្បន្នជាប់ឈ្មោះជាក្រុមហ៊ុនផ្តល់សេវាកម្មឥតខ្សែលំដាប់ទី ១ នៅឥណ្ឌា មានអ្នកប្រើប្រាស់ប្រមាណ ៣៥០ លាននាក់ ហើយក៏រាប់ចូលជាក្រុមហ៊ុនលំដាប់ទី ២ របស់ពិភពលោកផងដែរ៕
អានអត្ថបទ: