- 2019-12-25 02:40:14
- ផលិតផលថ្មី
realme X2 Pro ស្មាតហ្វូនស៊េរីថ្មីប្រើ RAM12GB តម្លៃតែជាង ៦០០ដុល្លារ
- 2019-12-25 02:40:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
realme X2 Pro ស្មាតហ្វូនស៊េរីថ្មីប្រើ RAM12GB តម្លៃតែជាង ៦០០ដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Realme ប្រចាំប្រទេសកម្ពុជាបានប្រកាសចេញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនជាផ្លូវការកាលពីល្ងាចថ្ងៃទី ២៤ ធ្នូ នៅក្នុងកម្មវិធី Media Testing និងចេញលក់ជាផ្លូវការនៅថ្ងៃទី ២៥ ធ្នូ នេះ។
ទូរសព្ទជំនាន់ថ្មីរបស់ក្រុមហ៊ុន Realme គឺ Realme X2 Pro ដែលប្រើអេក្រង់ប្រភេទ Super AMOLED ទំហំ ៦,៥ អ៊ីញ ដែលមានល្បឿន Refresh Rate 90Hz និងបង្ហាញរូបភាពកម្រិត 1080p+ ជាមួយមុខងារ HDR10+ និង DCI-P3 ។
Realme X2 Pro មានបង្កប់សេនស័រស្កេនម្រាមដៃក្រោមអេក្រង់មកជាមួយ ដែលអាចដោះសោរបានលឿន ដោយប្រើពេលត្រឹមតែ ០,២៣ វិនាទី។ វាត្រូវបានបំពាក់មកជាមួយបន្ទះឈីប Snapdragon 855+ មាន GPU ដំណើរការលឿនជាងមុន ១៥% ជាមួយមុខងារ HyperBoost 2.0 ជួយឱ្យ Frame Rates ដំណើរការថេរខណៈ Touch Boost 2.0 ជួយឱ្យការចុច Touch កាន់តែដើរស្រួល ៣៥% ។
ងាកមកមើលកាមេរ៉ារបស់ Realme X2 Pro មានចំនួន ៤ គ្រាប់នៅខាងក្រោយគឺ មួយជាកាមេរ៉ាមេមានទំហំ 64MP មានមុខងារ Nightscape 2.0 សម្រាប់ការថតពេលយប់ដែលអាចបង្ហាញរូបភាពបានល្អ ,ពីរប្រភេទTelephoto ទំហំ 13MP អាចថតវីដេអូដល់កម្រិត 4K ជាមួយមុខងារទប់លំនឹង EIS ,បីប្រភេទ Wide-angle ទំហំ 8MP អាចថតបាន ១១៥ ដឺក្រេ ហើយថតវីដេអូ Slow-motion ដល់កម្រិត 720p 960fps និង ទីបួនប្រភេទ Depth Sensor ទំហំ 2MP។
ដោយឡែក កាមេរ៉ាខាងមុខមានទំហំ 16MP មានមុខងារ Nightscape និង EIS សម្រាប់ទប់លំនឹងពេលថតវីដេអូផងដែរ ។ Realme X2 Pro មានទំហំថ្ម 4,000mAh ល្បឿនសាកថ្មលឿន SuperVOOC Fast Charging កម្លាំង 50W ទៀតផង ដោយប្រើពេលក្រោម ៣០ នាទីប៉ុណ្ណោះដើម្បីសាកបាន ៨០% ។
Realme X2 Pro ដែលដាក់លក់ថ្ងៃទី ២៥ ធ្នូ នេះជាមួយតម្លៃ ៦៥៩ ដុល្លារ សម្រាប់ទំហំ RAM 12GB និងអង្គផ្ទុកទិន្នន័យ 256GB មាន ២ពណ៌សម្រាប់ជ្រើសរើស គឺស និង ខៀវ និងមានការធានារយៈពេលមួយឆ្នាំពីក្រុមហ៊ុន Smart ផងដែរ៕