• 2019-12-13 02:45:15
  • ព័ត៌មាន

២ឆ្នាំទៀត Jeep លែងផលិតឡានប្រើសាំង និងម៉ាស៊ូតហើយ!

  • 2019-12-13 02:45:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jeep បានដាក់គោលដៅប្រែរថយន្តរបស់ខ្លួនទាំងអស់ ទៅជារថយន្តអគ្គិសនីវិញនៅក្នុងរយៈពេល ២ឆ្នាំក្រោយ ស្របពេលដែលក្រុមហ៊ុនអាមេរិកនេះ ចង់ក្លាយជាម៉ាកមិនបំពុលបរិស្ថានមួយ។

ក្នុងអំឡុងសន្និសីតកាសែតថ្មីៗនេះនៅប្រទេសណូវែលហ្សេឡង់ លោក Christian Meunièr ប្រធានក្រុមហ៊ុន Jeep បានបង្ហើបឲ្យដឹងថា Jeep នឹងក្លាយជាម៉ាករថយន្ត SUV មិនបំពុលបរិស្ថានបំផុតលើពិភពលោក ដោយបន្ថែមថា ក្រុមហ៊ុនកំពុងធ្វើការលើរថយន្ត Jeep អគ្គិសនី ដែលនឹងក្លាយជារថយន្ត Jeep ដ៏អស្ចារ្យបំផុត ហើយលឿនបំផុតផងដែរ។

សូមបញ្ជាក់ថា នៅឆ្នាំ២០២២ រថយន្ត Jeep Compass, Cherokee, Grand Cherokee, Wrangler, Renegade, Grand Commander, Wagoneer និង Grand Wagoneer នឹងមានជាជម្រើសម៉ាស៊ីន Plug-in Hybrid ឬ Hybrid វិញ។

ក្រុមហ៊ុនរថយន្តអាមេរិកខាងលើជឿជាក់ថា ការបន្ថែមជម្រើសម៉ាស៊ីនអគ្គិសនី នឹងជួយបង្កើនការលក់ទូទាំងពិភពលោករបស់ខ្លួន៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់