• 2019-12-12 07:41:42
  • ព័ត៌មាន

យកទូរសព្ទ 5G ដោះគ្រាប់បែកបានហើយ អង្គុយលេងហ្មង!

  • 2019-12-12 07:41:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ Oppo បានបង្ហើបពីដំណឹងចេញ Reno 3 Series ដែលអាចនឹងចេញ Reno 3 និង Reno 3 Pro និង Reno 3 Pro(5G) មកដំណាលគ្នាតែម្តង។

រូបរាងពេញរបស់ Oppo Reno 3 Pro

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺល្បឿន 5G ដែលដំណើការលឿនមែនទែន រហូតដល់យកទៅបំពេញបេសកម្មដោះគ្រាប់បែកកំណត់ម៉ោង បានរហ័សសឹងមិនគួរឲ្យជឿ។ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ជំនាន់​ចុងក្រោយ​របស់​ពួកគេ​ បំពាក់​មក​នូវ​បច្ចេកវិទ្យា​ ​Dual​-​mode​ ​5G​ ​mobile​ ​platform​ ​ដែល​មានការ​សហការ​គ្នា​ជាមួយ​​ក្រុមហ៊ុន​ ​Qualcomm​ ​ដែល​មាន​ ​Network​ ​ចំនួន ២ ​គឺ​ ​Standalone​ ​(​SA​)​ ​និង​ ​non​-​standalone​ ​(​NSA​)​។​

Reno 3 Pro បង្កប់អង់តែនជុំវិញអាចចាប់សេវាបាន ៣៦០ ដឺក្រេ

ម៉ូឌែលទាំង ៣ បង្កប់អង់តែនជុំវិញតួខ្លួន អាចចាប់សេវា 4G និង 5G បាន ៣៦០ ដឺក្រេ។ លើសពីនេះទៀត ម៉ូឌែល Reno 3 Pro ស្តើង និងស្លីមខ្លាំងណាស់ មានកំរាស់ត្រឹម ៧,៧ មីលីម៉ែត្រ ចំណែក Reno កំរាស់ ៧,៩ មីលីម៉ែត្រ។

រីឯលក្ខណៈសម្បត្តិពិសេសៗរបស់វាក៏បានដឹងត្រួសៗមកខ្លះដែរហើយដែលមានដូចជា៖ រចនារូបរាងមានផ្ទៃលាតពេញមួយតួខ្លួន និងមានផ្ទៃកោង បង្កប់កាមេរ៉ាមុខទម្រង់ O ស្រដៀងប្រជ្រុយដែរ។

Reno 3 Pro អាចនឹងមានបំពាក់មកជាមួយនឹងអេក្រង់ទំហំ ៦, ៥ អ៊ិញ ថ្ម 4025mAh​ មកជាមួយបច្ចេកវិទ្យា VOOC 4 charging ប្រើឈីប Qualcomm 5G (Snapdragon 765G) ចំណែកម៉ូឌែល Reno 3 ប្រើឈីប MediaTek 5G ។ ឯកាមេរ៉ាក្រោយដល់ ៦០MP ដំណើការដោយ ColorsOS7។

យោងតាមប្រភពព័ត៌មានបានបញ្ជាក់ដែរថា ស្មាតហ្វូនទាំងពីរនឹងចេញមុខផ្លូវការក្នុងកម្មវិធីនៅថ្ងៃទី ២៦ ខែធ្នូ ២០១៩ ក្នុងទីក្រុង Hangzhou ប្រទេសចិនខាងមុខនេះ៕

ទស្សនាវីដេអូទី ១ ពីល្បឿនអ៊ីនធើណិត 5G លើ Reno 3 Pro៖

ទស្សនាវីដេអូទី ២ ពីកម្លាំងថ្ម ប្រើបានច្រើនម៉ោងលើ Reno 3 Pro៖

ទស្សនាវីដេអូទី ៣ ពីកំរាស់ដ៏ស្តើងរបស់ Reno 3 Pro ត្រឹម ៧,៧ មីលីម៉ែត្រ៖

អត្តបទទាក់ទង៖

ប្រភព៖ GSMarena | Pocket Lint ប្រែ​សម្រួល៖ រក្សា

មតិយោបល់