- 2019-12-12 02:04:32
- ព័ត៌មាន
គ្រាន់តែកង់ Mac Pro សោះ Apple លក់តម្លៃ ៤០០ ដុល្លារ
- 2019-12-12 02:04:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែកង់ Mac Pro សោះ Apple លក់តម្លៃ ៤០០ ដុល្លារ
ចន្លោះមិនឃើញ
នៅពេលដែល Apple បង្ហាញចេញ Mac Pro ថ្មីជាលើកដំបូង ក្រុមហ៊ុនក៏បានបង្ហាញឲ្យដឹងថាអតិថិជនអាចជ្រើសរើសបន្ថែមកង់ជាប់នឹងធុង Mac Pro ដែលអាចឲ្យរំកិលម៉ាស៊ីនកុំព្យូទ័រនេះចុះឡើងបាន។
Mac Pro នាពេលនេះចាប់ផ្ដើមបើកទទួលការកុម្ម៉ង់ហើយ ហើយគេអាចដឹងថាបើចង់បានកង់សម្រាប់រំកិល Mac Pro នេះ គឺត្រូវចំណាយដល់ ៤០០ ដុល្លារឯណោះ។ បើគុណគូរទៅ កង់មួយ មានតម្លៃ ១០០ ដុល្លារ។
ក្រុមការងារ The Verge បានសួរទៅកាន់ Apple ថាហេតុអ្វីបានជាកង់នេះមានតម្លៃថ្លៃ ប៉ុន្តែខាងក្រុមហ៊ុនមិនទាន់ឆ្លើយតបនៅឡើយទេ៕
ចុចអាន ៖ មាន ៥២ ៥៩៩ដុល្លារ អាចទិញកុំព្យូទ័រ Mac កម្លាំងខ្លាំងដាច់គេក្នុងលោក