• 2019-12-11 07:27:39
  • ព័ត៌មាន

កប់ហ្មង! ម៉ូឌែល S1 Pro ទទួលបានការគាំទ្រខ្លាំងលើសពីការគិតទុក

  • 2019-12-11 07:27:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​បើក​ការ​ទទួល​​ Pre-Order រហូត​មក​ដល់​ពេល​នេះ​ចំពោះ​ស្មាតហ្វូន​ vivo S1Pro គឺ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា​ដោយ​គិត​ត្រឹម​ថ្ងៃ​នេះ​​មាន​ការ​លក់​រហូត​ដល់​អស់​ពី​ស្តុក​បាត់​ទៅ​ហើយ។ នេះ​ស​បញ្ជាក់ ថា​ស្មាតហ្វូន S1Pro គឺ​ពិត​ជា​អាច​ទាក់​ទាញ​ចិត្ត​អ្នក​ប្រើប្រាស់​ខ្លាំង​មែនទែន​ទាំង​សមត្ថភាព រូបរាង ក៏​ដូច​ជា​តម្លៃ​សមរម្យ​ត្រឹម​តែ ២៩៩ ដុល្លារ។

ស្មាតហ្វូន​ vivo S1Pro ស្មាតហ្វូន​ដែល​មាន​ភ្ជាប់​មក​ជា​មួយ​នឹង​រូបរាង​ទាន់​សម័យ ថាមពល​ថ្ម​ធំ ៤៥០០ mAh បំពាក់​ដោយ​បច្ចេកវិទ្យា​សាក​ថ្ម​ផ្លេកបន្ទោរ Dual-Engine Fast charging មាន​ប្រព័ន្ធ​ស្កេន​​ខ្ចៅ​ដៃ​ក្រោយ​អេក្រង់។

សម្រាប់​ផ្នែក​កាមេរ៉ា​របស់​ស្មាតហ្វូន S1Pro វិញ ​កាមេរ៉ា​ខាង​មុខ​មាន​ទំហំ 32MP ដែរ​អាច​ធ្វើ​ការ​ថ​តរូប Selfie ខ្លួន​ឯង​បាន​យ៉ាង​ស្រស់​ស្អាត​និង​មាន​ទំនុក​ចិត្ត។ ចំណែក​កាមេរ៉ា​ក្រោយ AI ចំនួន ៤ គ្រាប់​រចនាបថ​បែប​គ្រាប់​ពេជ្រ ដែល​គ្រាប់​ទី ១ មាន​កាមេរ៉ា​គោល​មាន​ទំហំ​ធំ​ដល់​ទៅ ៤៨ MP យើង​អាច​ធ្វើ​ការ​ផ្ដិត​យក​នូវ​រូបភាព​បាន​ច្បាស់ សាច់​រូបភាព​ម៉ត់​ល្អ ជា​មួយ​នឹង​កម្រិត​រូបភាព​បាន​កាន់​តែ​ប្រសើរ​ស្រស់​ស្អាត​បែប​ធម្មជាតិ។ គ្រាប់​ទី​ ២ កាមេរ៉ា ៨MP wide-Angle ដែល​​អាច​ធ្វើ​ការ​ផ្ដិត​យក​រូបភាព​បាន​ទៅ​ដល់ ១២០​ ដឺក្រេ។ គ្រាប់​ទី ៣ ទំហំ ២MP Super Macro ​​អាច​ធ្វើ​ការ​ផ្ដិត​យក​រូបភាព​ដោយ​ប្រើ​គំលាត​ពី​វត្ថុ​ដែល​យើង​ចាប់​យក 4CM នោះ​យើង​នឹង​ឃើញ​ពី​គុណភាព​នៃ​រូប ដែល​វា​អាច​ចាប់​យក​ភាព​ល្អិត​នៃ​រូបភាព​បាន​យ៉ាង​ច្បាស់។

មួយ​គ្រាប់​ចុង​ក្រោយ​មាន ២MP ដែល​ជា​​ឡេន​ជំនួយ​នៃ​ការ​ថត​រូប​បែប​ព្រាល។ ចំពោះ​ស្មាតហ្វូន vivo S1Pro នេះ​បាន​ធ្វើ​ការ​រចនា​ឡើង​ដោយ​ការ​បង្ហាញ​ចេញ​មក​ជា​មួយ​ជម្រើស​ថ្មី ២ ពណ៌​គឺ​ ​ពណ៌​ខ្មៅ Knight Black និង​ពណ៌​បែប​​គជ់​ខ្យង​ Fancy Sky។

មាន RAM ៨GB និង​ ROM ១២៨GB ដែល​ងាយ​ស្រួល​ក្នុង​ការ​រក្សា​ទុក​នូវ វីដេអូ តន្ត្រី និង​រូបភាព​ថែម​ទៀត​ផង។ ហើយ​វា​បាន​ភ្ជាប់​ជា​មួយ​នឹង​អេក្រង់​ពេញ​គែម Super Amolad Ultra All Screen មាន​ទំហំ ៦,៣៨ អ៊ីញ​ FHD+ ដំណើរ​ការ​ដោយ Android 9 និង​ស្បែក Interface ប្រភេទ Funtouch OS 9.2 ដែល​ធ្វើ​ឱ្យ​ស្មាតហ្វូន vivo S1 Pro ​នេះ​គឺ​អស្ចារ្យ​បំផុត​ក្នុង​ការ​ប្រើប្រាស់ នៅ​ពេល​ដែល​ទស្សនា​ទៅ​លើ​វីដេអូ ឬ​នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់ Page ផ្លូវ​ការ​របស់​ក្រុមហ៊ុន vivo Cambodia ដើម្បី​ទទួល​បាន​ព័ត៌មាន​ជាក់លាក់៕​

មតិយោបល់