- 2019-12-09 04:33:02
- ព័ត៌មាន
លក់ iPhone ដាច់ខ្លាំង រុញឲ្យតម្លៃភាគហ៊ុន Apple ឡើងកល់មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត
- 2019-12-09 04:33:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លក់ iPhone ដាច់ខ្លាំង រុញឲ្យតម្លៃភាគហ៊ុន Apple ឡើងកល់មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត
ចន្លោះមិនឃើញ
គិតមកទល់ព្រឹកថ្ងៃចន្ទទី ៩ ធ្នូ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple (AAPL) ក្នុងមួយហ៊ុនបានឡើងថ្លៃដល់ទៅ ២៧០,៧១ ដុល្លារអាមេរិក ដែលនេះជាតម្លៃឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុនអាមេរិក។
កំណត់ត្រាតម្លៃចាស់ធ្លាប់ផ្ទុះកាលពីខែតុលា ឆ្នាំ ២០១៩ គឺមួយហ៊ុនថ្លៃ ២៣៦,២១ ដុល្លារ ពោលគឺនៅឆ្នាំនេះហាក់មានការកើនឡើងយ៉ាងសកម្ម ប្រមាណ ៧០ ភាគរយ។
រំឭកថាកន្លងទៅអ្នកព្យាករណ៍ឈ្មោះ Merrill Lynch នៅស្ថាប័ន Bank Of America ប្រាប់ឲ្យដឹងពីតម្លៃទ្រព្យរបស់ Apple កាលនោះគឺ ១,១៧ ទ្រីលានដុល្លារ ហើយមកទល់ពេលចុងក្រោយនេះគឺឡើងដល់ ១,២ ទ្រីលានដុល្លារអាមេរិកហើយ។
នេះក៏ដោយសារភាពជោគជ័យនៃការលក់ iPhone សេរ៊ីឆ្នាំ ២០១៩ ជាពិសេសនៅអំឡុងប៉ុន្មានខែចុងក្រោយ របាយការណ៍មួយក៏បង្ហើបថាតួលេខកុម្ម៉ង់ទិញទាំង iPhone 11 ក៏ដូចជាកាស AirPods សុទ្ធសឹងមានតួលេខកើនឡើងគួរឲ្យកត់សម្គាល់៕
អានអត្ថបទ: