• 2019-12-06 01:30:48
  • ព័ត៌មាន

សប្បាយមិនខាន! ៦០០នាក់ជិះឡាន Ford ទៅបោះជំរំនៅស្ទឹងត្រែងហើយ ឆ្ពោះទៅប្រទេសឡាវទៀត

  • 2019-12-06 01:30:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នា​ព្រឹក​ព្រលឹម​ស្រាង​ៗ​​​នេះ ក្បួន​រថយន្ត​​ ១៣០​​ គ្រឿង​​​​របស់​អតិថិជន​ក្រុម​ហ៊ុន RMA Cambodia ​បាន​ធ្វើ​ដំណើរ​ចេញ​ហើយ​​ពី​ទី​ក្រុង​ភ្នំពេញ ឆ្ពោះ​ទៅ​ខេត្ត​ស្ទឹង​ត្រែង​ និង​​ទី​ក្រុង​ប៉ាក​សេ​ ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ។ ​​នេះ​ជា​ដំណើរ​កម្សាន្ត ADVENTURE ​ឆ្លង​ដែន​ដ៏​អស្ចារ្យ​ដែល​មាន​​អ្នក​ចូល​រួម​ប្រមាណ​ ៦០០​នាក់ ​​ដោយ​ចំណាយ​ពេល​៣​យប់​៤​ថ្ងៃ​ គឺ​​ថ្ងៃ​ទី​៦ -​៩ ​ខែ​ធ្នូ ឆ្នាំ ​២០១៩។

​​​​​​​​​​​អតិថិជន​ដែល​ជា​ម្ចាស់​រថយន្ត Ford ​គ្រប់​រូប ​ពិត​ជា​រីករាយ​ជា​មួយ​ទេសភាព​ព្រៃ​ភ្នំ​នៅ​តាម​ដង​ផ្លូវ​ក្នុង​ទឹក​ដី​ខេត្ត​ស្ទឹងត្រែង រួម​ជា​មួយ​នឹង​បទពិសោធន៍​បោះ​ជំរំ​ដ៏​អស្ចារ្យ​នៅ​លើ​វាលស្មៅ​យ៉ាង​ស្រស់​ត្រកាល​នៃ​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ។ លើស​ពី​នេះ​ទៀត អ្នក​ចូលរួម​ទាំងអស់​នឹង​មាន​ឱកាស​ដើរ​ទិញ​ទំនិញ ជា​ច្រើន​សំបូរ​បែប​ក្នុង​តម្លៃ​សមរម្យ​ក្នុង​ផ្សារ​ទំនើប​នៅ​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ​ថែម​ទៀត​ផង។ ​នេះ​ពិត​ជា​ការ​ដំណើរ​កម្សាន្ត​ដែល​ប្រកប​ដោយ​អនុស្សាវរីយ៍ ព្រម​ទាំង​ការ​បង្កើត​មិត្ត​ភក្កិ​ថ្មី​ៗ ​យ៉ាង​រីក​រាយ​សម្រាប់​ឱកាស​ចុង​ឆ្នាំ​នេះ​។

​​ដំណើរ​កម្សាន្ត​នេះ ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ក្នុង​នោះ​កាល​ពី​ឆ្នាំ២០០៧ ទៅ​ខេត្ត​មណ្ឌលគិរី , ឆ្នាំ​២០០៨ ទៅ​កាន់​ខេត្ត​រតនគិរី ។ ឆ្នាំ២០០៩ ទៅ​កាន់​ខេត្ត​ប៉ៃលិន, ឆ្នាំ២០១០ និងឆ្នាំ២០១១ ទៅ​កាន់​ទឹក​ដី​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ, ឆ្នាំ២០១២ ទៅ​កាន់​ខេត្ត​មណ្ឌលគិរី, ឆ្នាំ ២០១៣​ក៏​បាន​ទៅ​ទឹក​ដី​ប្រទេស​ឡាវ​ម្តង​ទៀត, ឆ្នាំ២០១៤ ទៅ​កាន់​ខេត្ត​ត្រាត ប្រទេស​ថៃ, ឆ្នាំ២០១៥ ទៅ​កាន់​ខេត្ត​ច័ន្ទបុរី ប្រទេស​ថៃ, ឆ្នាំ២០១៦ ទៅកាន់​ខេត្ត​បុរី​រាម ឆ្នាំ ២០១៧ ទៅ​កាន់​ទី​ក្រុង​ប៉ា​តា​យ៉ា និង​ឆ្នាំ​ ២០១៨ ទៅ​កាន់​ខេត្ត​ច័ន្ទបុរី ប្រទេស​ថៃ ដោយ​មាន​ចំនួន​អ្នក​ចូល​រួម​កើន​ឡើង​ជា​បន្ត​បន្ទាប់ ។

ដំណើរ​កំសាន្ត FORD Adventure ឆ្នាំ​២០១៩ នេះ រៀប​ចំ​ដោយ​ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) នៅ​ក្នុង​ប្រទេសកម្ពុជា និង​ឧបត្ថម្ភ​កម្មវិធី ដោយ​ក្រុមហ៊ុន PTT ខេមបូឌា ដែល​ជា​ប្រេង​ឥន្ធនៈ​ឈាន​មុខ​គេ​នៅ​កម្ពុជា ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា Coca Cola, ធនាគារ KB Daehan Specialized Bank Plc. ហើយ​ក៏​មាន​ការ​ចូលរួម​សហការ​ជាមួយ AIA (Cambodia) Life Insurance ក្រុមហ៊ុន EFG (Express Food Group) ដែល​រួម​មាន Pizza Company, Swensen’s និង Dairy Queen, Philip General Insurance Cambodia, និង​ក្រុមហ៊ុន Cooper Tire៕​

អានបន្ត៖ ​ ឃើញកុំឆ្ងល់! ឡាន FORD ចំនួន ១៣០គ្រឿង នឹងបើកចេញពីភ្នំពេញទៅប្រទេសឡាវដើមខែក្រោយ

អត្ថបទ៖ លឹម សុនា

មតិយោបល់