- 2019-11-28 04:57:23
- ផលិតផលថ្មី
Yamaha បញ្ចេញម៉ូតូស៊េរីថ្មី ៣ម៉ូដែល MT15, X Ride និង MX-King លក់តំណាលគ្នា
- 2019-11-28 04:57:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Yamaha បញ្ចេញម៉ូតូស៊េរីថ្មី ៣ម៉ូដែល MT15, X Ride និង MX-King លក់តំណាលគ្នា
ចន្លោះមិនឃើញ
នៅថ្ងៃទី ២៨ ខែ វិច្ឆិកា ក្រុមហ៊ុន គង់ នួន ដែលបាននាំចូលផ្ដាច់មុខម៉ូតូ Yamaha នៅកម្ពុជា បានបញ្ចេញម៉ូតូស៊េរីថ្មីចំនួន ៣ម៉ូដែលព្រមគ្នាដើម្បីប្រជែងលក់នៅលើទីផ្សារ។ ម៉ូតូទាំង ៣ស៊េរីនេះមាន Yamaha X Ride, Yamaha MX-King និង Yamaha MT15។
ម៉ូតូទាំង ៣ម៉ូដែលនោះមាន៖
Yamaha X Ride
Yamaha X Ride ជាប្រភេទម៉ូតូ Automatic មានកម្លាំងម៉ាស៊ីន ១២៥ សេសេ មានរាងតូច និងមានលក្ខណៈបែបស្ព័រ កាន់តែមានភាពទាក់ទាញជាងស៊េរីមុនៗ កាន់តែពិសេសជាងនេះម៉ូតូមួយនេះត្រូវចិត្តសម្រាប់យុវវ័យ និងអ្នកស្រលាញ់ប្រភេទលេខអូតូ។
Yahama MX-King
Yahama MX-King ជាប្រភេទម៉ូតូប្រើប្រាស់ចង្កើះលេខ មានកម្លាំងម៉ាស៊ីន ១៥០ សេសេ បែបស្ព័រ និងមានការរចនារូបរាងម៉ូតូនេះឡើងសាកសមជាមួយអ្នកដែលចូលចិត្តធ្វើដំណើរផ្លូវឆ្ងាយ ឬបែបផ្សងព្រេង។
Yamaha MT-15
Yamaha MT-15 ជាប្រភេទម៉តូ Sport Bike មានកម្លាំងម៉ាស៊ីន ១៥៥ សេសេ ដែលកំពុងមានភាពពេញនិយមនៅលើទីផ្សាក្រុមប្រទេកម្ពុជា បានបង្ហាញខ្លួនព្រមគ្នានេះ ដែលមានការរចនាផ្នែកខាងមុខ យ៉ាងទាក់ទាញដោយបំពាក់ចង្កៀងតូចមុខពីរ ប្រភេទ LED ដូចភ្នែកសត្វរុយ ។
ចំណែកកុងទ័រជាប្រភេទអេឡិចត្រូនិច បង្ហាញលេខបានច្បាស់ស្រួលមើលMT-15 អាចរត់បានល្បឿនអតិបរមាពី ១៣៥ ទៅ ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ក្រៅពីម៉ូតូ ៣ម៉ូដែលស៊េរីថ្មីនេះ ក្រុមហ៊ុន ក៏បាននាំចូលនូវម៉ូតូ Yamaha ជាច្រើនទៀត ជាពិសេសម៉ូតូ Yamaha Qbix ដែលកំពុងតែមានការគាំទ្រ និងពេញនិយមខ្លាំងពីអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាផងដែរ៕
ចុចអាន៖