• 2019-11-25 02:22:48
  • ហាងឆេងផលិតផល

តាម​ដាន​តម្លៃ iPhone 11 ព្រឹក​នេះ​នៅ​សល់​ប៉ុន្មាន​លក់​តាម​ហាង?

  • 2019-11-25 02:22:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បានប្រកាស​ចេញ​លក់ជា​ផ្លូវ​ការនូវ iPhone ទាំង ៣ស៊េរី​កាល​ពី​ថ្ងៃ​ទី ២០ កញ្ញា កន្លង​ទៅ​ គិត​ត្រឹម​ថ្ងៃ​នេះ​បាន​ជាង​ពីរ​ខែ​ហើយ តែ​នៅ​តាម​ហាង​នៅ​តែ​មាន​លក់​និង​មាន​ភ្ញៀវ​ទិញ​ជា​ហូរហែ។​

ពេល​ចេញ​ដំបូង​ថ្ងៃ​ទី ២២ កញ្ញា នៅ​តាម​ហាង​តម្លៃ iPhone ទាំង​បី​ស៊េរី​នេះ​​មាន​តម្លៃ​ខ្ពស់​ដោយ iPhone 11 មាន​តម្លៃចាប់​ពី ៩២០ដុល្លារ iPhone 11 Pro តម្លៃ​ចាប់​ពី ១ ៣៤០ ដុល្លារ និង iPhone 11 Pro Max មាន​តម្លៃ​ចាប់​ពី ១ ៥១០ដុល្លារ។

នេះ​តម្លៃ iPhone 11ស៊េរី​ថ្មី​ទាំង​បី​​​កំពុង​លក់​តាម​ហាង៖

iPhone 11

• iPhone 11 ទំហំ 64GB មាន​តម្លៃ ៧៩០ ដុល្លារ

• iPhone 11 ទំហំ 128GB មាន​តម្លៃ ៨២០ ដុល្លារ

• iPhone 11 ទំហំ 256GB មាន​តម្លៃ ៩៣០ ដុល្លារ

iPhone 11 Pro

• iPhone 11 Pro ទំហំ 64GB មាន​តម្លៃ ១ ១០០ ដុល្លារ

• iPhone 11 Pro ទំហំ 256GB មាន​តម្លៃ ១ ២២០ ដុល្លារ

• iPhone 11 Pro ទំហំ 512GB មាន​តម្លៃ ១ ៥៣០ ដុល្លារ

iPhone 11 Pro Max

• iPhone 11 Pro Max ទំហំ 64GB មាន​តម្លៃ ១ ១៤០ ដុល្លារ

• iPhone 11 Pro Max ទំហំ 256GB មាន​តម្លៃ ១ ៣០០ ដុល្លារ

• iPhone 11 Pro Max ទំហំ 512GB មាន​តម្លៃ ១ ៥៧០ ដុល្លារ

តម្លៃ​មាន​ធានាពីក្រុមហ៊ុនផ្លូវការ Falcon៖

iPhone 11 មាន​តម្លៃ ៨៧៨ ដុល្លារ ទំហំ 64GB តម្លៃ ៩៣៨ ដុល្លារ  ទំហំ 128GB និង​តម្លៃ ១ ០៥៨ ដុល្លារ ទំហំ 256GB មាន​ពណ៌ ​ស ខ្មៅ ក្រហម។ សម្រាប់​ពណ៌ លឿង ស្វាយ ខៀវ មាន​តម្លៃ ៩១៩ ដុល្លារ ទំហំ 64GB តម្លៃ ៩៧៩ ដុល្លារ ទំហំ 128GB និង​តម្លៃ ១ ០៨៩ ដុល្លារ ទំហំ 256GB។

iPhone 11 Pro មាន​តម្លៃ ១ ២៤៨ ដុល្លារ ទំហំ 64GB តម្លៃ ១ ៤២៨ ដុល្លារ 256GB និង​តម្លៃ ១ ៦៥៨ ដុល្លារ ទំហំ 512GB តម្លៃដូចគ្នាគ្រប់ពណ៌។

iPhone 11 Pro Max មាន​តម្លៃ ១ ៣៦៨ ដុល្លារ ទំហំ 64GB និង​តម្លៃ ១ ៥៤៨ ដុល្លារ 256GB និង​តម្លៃ ១ ៧៨៨ ដុល្លារ ទំហំ 512GB តម្លៃដូចគ្នាគ្រប់ពណ៌៕

ចុចអាន៖

បញ្ជាក់៖ តម្លៃ​ទីផ្សារ​ក្នុង​ស្រុក និង​អាច​ប្រែប្រួល​បន្តិច​បន្តួច​បន្ទាប់​ពី​ចុះ​ផ្សាយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់