• 2019-11-21 02:44:02
  • ហាងឆេងផលិតផល

ទីបំផុត Mercedes បង្ហាញតម្លៃឡាន SUV អគ្គិសនីរបស់ខ្លួន ចាប់ពីជាង ៦ម៉ឺនដុល្លារ

  • 2019-11-21 02:44:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ Los Angeles Auto Show ក្រុមហ៊ុន​ Mercedes បាន​ប្រកាស​ចេញ​នូវ​តម្លៃ​រថយន្ត​ SUV អគ្គិសនី​របស់​ខ្លួន ដែល​មាន​ចាប់​ពី​ ៦៧ ៩០០ ដុល្លារ នៅ​ពេល​ចេញ​លក់​នៅ​សហរដ្ឋអាមេរិក​នា​ដើម​ឆ្នាំ​ក្រោយ​នេះ។

Mercedes មិន​បាន​បង្ហាញ​ដំណឹង​លម្អិត​ច្រើន​នោះ​ទេ ប៉ុន្តែ​បាន​បញ្ជាក់​ថា​វា​នឹង​មាន​ ៣ ជម្រើស​​ដែល​មាន​ឈ្មោះ Progressive, Premium និង Advanced។ រថយន្ត​ម៉ូដែល EQC ​ទាំង ៣ នឹង​មាន​បំពាក់​កុងទ័រ​ឌីជីថល​ទំហំ ១០,២៥ អ៊ីញ ដែល​មាន​បង្ហាញ​រយៈ​ចម្ងាយ​បើកបរ, អំពី​ការ​សាក​ថាមពល និង​ប្រព័ន្ធ​បង្ហាញ​ផ្លូវ​ដែល​អាច​ជ្រើស​រើស​ផ្លូវ​ដែល​ប្រើ​ប្រាស់​ថាមពល​តិច​ជាង​គេ។

​EQC ទាំង​បី​ប្រភេទ​គឺ​ដំណើរ​ការ​ដោយ​អាគុយ​លីចួម​​មាន​ថាមពល ៨០ គីឡូវ៉ាត់ម៉ោង ដែល​ផ្ដល់​កម្លាំង​ដល់​ម៉ូទ័រ​អគ្គិសនី​មុខ និង​ក្រោយ។ ជា​មួយ​នឹង​ការ​រៀប​ចំ​នេះ រថយន្ត EQC ដែល​ប្រើ​ប៉ុង ២ អាច​បង្កើត​កម្លាំង​បាន​សរុប ៤០២ សេះ។ វា​អាច​បង្កើន​សន្ទុះ​ពី ០ ដល់ ៩៦ គ.ម/ម៉ ក្នុង​ពេល​ ៤,៨ វិនាទី និង​មាន​ល្បឿន​កំណត់​ត្រឹម ១៨០ គ.ម/ម៉។

អាគុយ​របស់ EQC អាច​សាក​បញ្ចូល​បាន​ពី ១០% ឡើង​ដល់ ៨០% ក្នុង​ពេល​ប្រហែល ៤០ នាទី ដោយ​ប្រើ​ប្រាស់​ឌុយ​សាក​ ១១០ គីឡូវ៉ាត់។ ចំពោះ​ឌុយ ២៤០ វ៉ុល​វិញ អាច​សាក​ពី ១០% ឡើង​ដល់ ១០០% ក្នុង​ពេល​ប្រហែល ១០ ម៉ោង៕

ចុចអាន ៖ Toyota ចេញលក់ RAV4 2021 មួយប្រភេទ កម្លាំងខ្លាំងហើយស៊ីសាំងតិចជាង RAV4 នានាទាំងអស់

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់