• 2019-11-18 07:29:10
  • ព័ត៌មាន

Realme 5 និង 5 Pro មានលក់នៅទីផ្សារកម្ពុជា ជាមួយនឹងតម្លៃធូរថ្លៃ

  • 2019-11-18 07:29:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនទូរសព្ទដៃ Realme បានសម្រេចដំណើរការបើកទីផ្សាររបស់ពួកគេ និងសម្ពោធផលិតផលថ្មីជាលើកដំបូងនៅកម្ពុជានៅសណ្ឋាគារសុខាភ្នំពេញ នៅរាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០១៩ នេះនៅលើម៉ូឌែលថ្មី ២ ម៉ូឌែលគឺ Realme5 និង Realme 5 Pro ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយសគ្រប់លំដាប់ជាពិសេសគឺ ភ្ញៀវដែលជាម្ចាស់ហាងលក់ទូរសព្ទទំនើបៗពីគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា និងអ្នកជំនួញធំៗផងដែរ។ ខាងក្រោមនេះជាលក្ខណៈសម្បត្តិលើស្មាតហ្វូនទំនើបទាំង ២៖

- Realme 5

ជាទូរសព្ទដែលមានបំពាក់កាមេរ៉ាក្រោយ ៤ គ្រាប់។

១) ដោយកាមេរ៉ាមេមានទំហំ ១២MP សម្រាប់ការថតរូបពេលយប់កាន់តែច្បាស់ឬ (Night scape)

២) កាមេរ៉ាទី ២ មានទំហំ ៨MP ជាប្រភេទកាមេរ៉ា Ultra Wide ដែលអាចថតរូបបែប Portrait ព្រាលផ្ទៃខាងក្រោយបានយ៉ាងស្រស់ស្អាតដ៏ពេញនិយម។

៣) កាមេរ៉ាទី ៣ មានទំហំ ២MP សម្រាប់ថតប្លង់ជិត ឬ dedicated macro camera / Super Macro 4cm

៤) កាមេរ៉ាទី៤ មានទំហំ 2MP ជាប្រភេទកាមេរ៉ាថតបែប Depth sensor និងកាមេរ៉ខាមុខទំហំ ១៣MP។

ទូរសព្ទ realme 5 បានបំពាក់ដោយឈីប Snapdragon 665 Octa-core ដំណើការដោយប្រព័ន្ធប្រតិបត្តិការ Android 9 Pie ស្រោបដោយស្បែក​ Color OS6 និងមានរន្ធដាក់ស៊ីមកាតចំនួន ២ និងរន្ធដាក់អង្គចងចាំបន្ថែម ជាប្រភេទ Micro SD។

Realme 5 មានអេក្រង់ទំហំ ៦.៦ អ៊ិញបង្ហាញបានកម្រិត HD រចនាបែបដំណក់ទឹក ធ្វើឲ្យអ្នកអាចមើលរូបភាព វីដេអូ និងលេងហ្គេមបានច្បាស់គួរសម។ ជាងនេះទៅទៀត គឺវាមានផ្ទុកនូវទំហំថ្មរហូតដល់ ៥០០០mAh ដែលអាចឲ្យអ្នកដំណើរការលើការងារផ្សេងៗបានច្រើន និងមិនចាំបាច់សាកថ្មច្រើនដងក្នុងមួយថ្ងៃៗ។ ទូរសព្ទស្មាតហ្វូន realme 5 មានពីរពណ៌គឺ ខៀវចាស់ (Crystal Blue) និងខៀវលាយស្វាយ (Crystal Purple) ។

- Realme 5 Pro

ចំណែក Realme 5 Pro រឹតតែពិសេសទៀតហើយជាមួយនឹងកាមេរ៉ាក្រោយ ៤ គ្រាប់ដូចគ្នាប៉ុន្តែទំហំជាង realme5

១) កាមេរ៉ាមេ មានទំហំ ៤៨MP ជាប្រភេទ Primary Len មានសមត្ថភាពថតរូបបែបប្លង់ទូលាយ (Wide Angle) និងថតរូបពេលយប់ច្បាស់ (Nights Scape) ដូចគ្នា

២) កាមេរ៉ាទី ២ មានទំហំ ៨MP ថតរូបពង្រីកមុំដល់កម្រិត 119 ដីក្រេ(Ultra Wide Angle Len)

៣) កាមេរ៉ាទី ៣ មានទំហំ ២MP សម្រាប់ថតរូបព្រាលផ្នែកខាងក្រោយ (Portrait Len)

៤) កាមេរ៉ាទី ៤ មានទំហំ ២MP សម្រាប់ការថតរូបប្លង់ជិតច្បាស់ (Macro Len) និងកាមេរ៉ាមុខទំហំ ១៦MP ។

មិនតែប៉ុណ្ណោះវាមានអេក្រង់លាតពេញស្ទើតែពេញគែមទំហំ ៦.៣ អ៊ីញមានកម្រិតបង្ហាញដល់ FHD+ រចនាបថបែបដំណក់ទឹក។ Realme 5 pro ដំណើរការដោយបន្ទះឈីប Snapdragon 712 AIE ជាមួយបច្ចេកវិទ្យាសាកថ្មលឿន VOCC Flash Charge 3.0 (កម្លាំងបញ្ជូន ២០ វ៉ាត់(W) ដើម្បីសាកបំពេញថ្មទំហំដល់ទៅ ៤០៣៥ mAh។

លោក ឡៅ ខេងប៊ុង ជាប្រធានផ្នែកទីផ្សារប្រចាំនៅប្រទេសកម្ពុជា

តាមរយៈការធ្វើបទបង្ហាញរបស់ លោក ឡៅ ខេងប៊ុង ជាប្រធានផ្នែកទីផ្សារប្រចាំនៅប្រទេសកម្ពុជា បានដោយដឹងថា ក្រុមហ៊ុន Realme ពិតជាមានសេចក្តីរីករាយដែលបានចូលខ្លួន និងមករួមចំណែកធ្វើចរាចរណ៍ទីផ្សារទូរសព្ទដៃនៅប្រទេសកម្ពុជាដែលកំពុងអភិវឌ្ឍន៍ ហើយបានពាំនាំមកនូវផលិតផលទូរសព្ទទំនើបសំរាប់អ្នកប្រើប្រាស់មិនគួរឲ្យជឿ ដោយ realme5series នេះមានពាក្យស្លោកថា “កាមេរ៉ា៤គ្រាប់ បិសាចល្បឿន “ ។

Realme បានបង្កើតបានកំណត់ត្រាលក់ពិសេសៗជាច្រើននៅលើពិភពលោក ជាក់ស្តែង Realme បានបំបែកកំណត់ត្រាលក់នៅប្រទេសឥណ្ឌា បានចំនួន ១ លានគ្រឿង ក្នុងរយៈពេលតែ ៣ ថ្ងៃប៉ុណ្ណោះ។

ប្រញាប់រួសរាន់ឡើង ទទួលយកទូរសព្ទ Realme 5 series ដើម្បីក្លាយទៅជាម្ចាស់ទូរស័ព្ទដ៏ទំនើបជាមួយនិងតំលៃពិសេសដោយ realme5 មានតម្លៃត្រឹមតែ ១៩៩ ដុល្លារ និង Realme 5 Pro មានតម្លៃត្រឹមតែ ២៧៩ ដុល្លារ តែប៉ុណ្ណោះ។ Realme 5 series នឹងទទួលការកក់ទុកមុន (Pre-order) ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០១៩ ជាមួយនិងការផ្តល់ជូនកញ្ចប់កាដូជាច្រើនមុខទៀតរួមមានកាបូបស្ពាយ, បាស Bluetooth, កាស Bluetooth និងកញ្ចប់ស៊ីមកាតពិសេសផងដែរ។

Realme គឺជាម៉ាកទូរសព្ទថ្មីដែលទើបបង្កើតឡើងកាលពីខែឧសភាឆ្នាំ ២០១៨ ហើយបានបន្តពង្រីកខ្លួនចូលក្នុងទីផ្សារជុំវិញពិភពលោកដូចជា ប្រទេសឥណ្ឌា ចិន សិង្ហបុរី ចក្រភពអង់គ្លេស បារាំង ថៃ និង ប្រទេសជាច្រើនទៀត។

Realme មានបំណងផ្តល់ជូននូវផលិតផលទូរសព្ទមួយ ដែល ស្រស់ស្អាត ស៊ីវីល័យ ជាមួយបច្ចេកវិទ្យាថ្មីៗ ទាន់សម័យ រឹងមាំ សំរាប់ការប្រើប្រាស់ ហើយមានតំលៃសមរម្យ។ Realme Cambodia ដែលមានរហ័ស្សនាមថា "Dare to Leap" សង្ឃឹមថានិងទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទក្នុងប្រទេសកម្ពុជា ហើយនឹងក្លាយទៅជាចំណែកមួយនៃម៉ាកផលិតផលទូរសព្ទដែលស្ថិតក្នុងបេះដូងមនុស្សគ្រប់គ្នាក្នុងប្រទេសកម្ពុជា៕

ពត៌មានបន្ថែមសូមធ្វើការតាមដានហ្វេសបុកផ្លូវការ៖ Facebook.com/RealmeCambodia

មតិយោបល់