• 2019-11-18 03:08:13
  • ផលិតផលថ្មី

ឡាន SUV មិនប្រើប្រេងដំបូងរបស់ Ford ចេញជាផ្លូវការ

  • 2019-11-18 03:08:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ពី​បាន​លេច​ធ្លាយ​រូបភាព​​រួច​មក​ នៅ​ពេល​នេះ Ford បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​រថយន្ត​ Mustang Mach-E 2021 ដែល​ជា​រថយន្ត​ SUV ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​ដំបូង​បំផុត​របស់​ក្រុមហ៊ុន។

​ដោយ​សារ​មាន​ពាក្យ​ Mustang ហេតុ​នេះ​ហើយ​ទើប​រចនាបថ​ខ្លះៗ​​របស់​រថយន្ត​មាន​លក្ខណៈ​ស្រដៀង​នឹង​​រថយន្ត​​ម៉ូដែល​ Mustang ប្រភេទ​ស្ព័រ​របស់ Ford។ ជាក់​ស្ដែង​នៅ​ផ្នែក​ខាង​ក្រោយ​មាន​រចនាបថ​អំពូល​ខាង​ក្រោយ​​រាង​បញ្ឈរ​ចំនួន ៣ ឆ្នូត។ នៅ​ផ្នែក​ខាង​មុខ​មាន​ផ្ទាំង​ប៉ាណា​បិទ​ជិត អម​ដោយ​អំពូល​បំភ្លឺ​ប្រភេទ LED។

ខណៈ​ដែល​ផ្នែក​ខាង​ក្រៅ​ស្រដៀង​នឹង Mustang ផ្នែក​ខាង​មុខ​វិញ​គឺ​ដូច​ជា​ម៉ូដែល​ Explorer ទៅ​វិញ។ នៅ​ខាង​ក្នុង​មាន​អេក្រង់​បង្ហាញ​ និង​បញ្ជា​មុខងារ​ធំ​មួយ​ទំហំ ១៥,៥ អ៊ីញ ដាក់​ជា​លក្ខណៈ​បញ្ឈរ ហើយ​នៅ​ពី​ក្រោយ​ចង្កូត​មាន​កុងទ័រ​ប្រភេទ​ឌីជីថល។

រថយន្ត​នេះ​នឹង​មាន​ចែក​ចេញ​ជា​ ៥ ប្រភេទ​សម្រាប់​លក់​លើ​ទីផ្សារ ដែល​មាន​ដូច​ជា ៖

  • ប្រភេទ​ Select តម្លៃ​ចាប់​ពី ៤៣ ៨៩៥ ដុល្លារ អាច​បើកបរ​បាន​ចម្ងាយ​ប្រមាណ​ ៣៣៨ គ.ម ទៅ ៣៧០ គ.ម

  • ប្រភេទ Premium តម្លៃ​ចាប់​ពី ៥០ ៦០០ ដុល្លារ អាច​បើកបរ​បាន​ចម្ងាយ​ ៤៣៥ គ.ម ទៅ ៤៨៣ គ.ម

  • ប្រភេទ California Route 1 មាន​តម្លៃ​ចាប់​ពី ៥២ ៤០០ ដុល្លារ អាច​បើកបរ​បាន​ចម្ងាយ​ប្រមាណ ៤៨៣ គ.ម

  • ប្រភេទ First Edition មាន​តម្លៃ​ចាប់​ពី ៥៩ ៩០០ ដុល្លារ​ អាច​បើកបរ​បាន​ចម្ងាយ​ប្រមាណ ៤៣៥ គ.ម

  • និង​ប្រភេទ GT មិន​ទាន់​ដឹង​តម្លៃ អាច​បើកបរ​បាន​ចម្ងាយ​ប្រមាណ ៤០២ គ.ម

គួរ​ដឹង​ថា​​​មាន​ចំនួន ៤ ​ប្រភេទ​លើ​គេ​នឹង​ចេញ​លក់​លើ​ទីផ្សារ​នៅ​ចុង​ឆ្នាំ ២០២០ ចំណែក​ឯ​ប្រភេទ GT នឹង​ចេញ​លក់​នៅ​អំឡុង​ឆ្នាំ ២០២១៕​​​

ចុចអាន ៖​ ៥ ចំណុច​លើ​រថយន្ត​ អ្នកប្រើប្រាស់​រាល់​ថ្ងៃត្រូវ​ដឹង

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់