• 2019-11-08 02:05:44
  • ព័ត៌មាន

មិនចាំយូរ! Apple ចេញ iOS 13.2.2 ដោះស្រាយបញ្ហាថាំចិត្ត

  • 2019-11-08 02:05:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​បញ្ចេញ​ iOS និង iPadOS 13.2.2 ដែល​មាន​ដោះ​ស្រាយ​បញ្ហា​ឈឺ​ក្បាល​មួយ​​នាំ​ឲ្យ​​កម្មវិធី​​មួយ​ចំនួន​លែង​ដំណើរ​ការ​នៅ​ Background ក្នុង​រយៈ​ពេល​​លឿន​ខុស​ពី​ធម្មតា។

iOS 13.2.2 ក៏​មាន​ដោះ​ស្រាយ​បញ្ហា​ដែល​ iPhone អាច​បាត់បង់​សេវា​ទូរសព្ទ​បណ្ដោះ​អាសន្ន​ក្រោយ​ទទួល​ការ​ហៅ​ចូល ហើយ​អ៊ីនធឺណិត​ទូរសព្ទ​អាច​មិន​ដំណើរ​ការ​ជា​ដើម។

គួរ​ដឹង​ថា​iOS 13.2 គឺ​ធ្វើ​ការ​បើក​ឡើង​វិញ​នូវ​កម្មវិធី ​​​គ្រប់​ពេល​ដែល​អ្នក​ចាក​ចេញ​ពី​កម្មវិធី​ឲ្យ​វិល​ត្រឡប់​មក​វិញ ទាំង​ដែល​គម្លាត​នៃ​ការ​ចាក​ចេញ​និង​វិល​ត្រឡប់​មិន​យូរ​ផង​ដែរ។ ជា​លទ្ធផល​​គឺ​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ប្រើ​ប្រាស់​កម្មវិធី​ច្រើន​ក្នុង​ពេល​តែ​មួយ (Multitasking)។ អ្នក​ប្រើ​ប្រាស់ iPhone 11 Pro ​ម្នាក់​បាន​រៀប​រាប់​ថា​ គេ​បាន​ចាក​ចេញ​ពី YouTube ១នាទី ដើម្បី​តប​សារ​មួយ។ ពេល​ត្រឡប់​ទៅ YouTube វិញ កម្មវិធី​ធ្វើ​ការ​បើក​ឡើង​វិញ ធ្វើ​ឲ្យ​បាត់​វីដេអូ​ដែល​កំពុង​ទស្សនា​ ។

iOS 13.2.2 និង iPadOS 13.2.2 មាន​ឲ្យ​ទាញ​យក​សម្រាប់​ដំឡើង​ចាប់​ពី​ពេល​នេះ​នៅ​ក្នុង Settings៕

ចុចអាន ៖ មិន​ចង់​ក៏​ត្រូវ​តែ​បង្ខំ​ឡើង​ដែរ ព្រោះ​កំណែ​ iOS ចាស់ ២ ត្រូវ Apple បិទ​ចោល​ហើយ

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់