• 2019-11-08 06:26:46
  • ផលិតផលថ្មី

MG បង្ហើបតម្លៃ RX8 ផ្លូវការច្បាស់ៗកំពុងរង់ចាំអ្នកចែចង់ចូលទៅដណ្ដឹង!

  • 2019-11-08 06:26:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន TF Motor ដែលជាក្រុមហ៊ុននាំចូលរថយន្ត MG ផ្ដាច់មុខស្របច្បាប់មកកម្ពុជា បានធ្វើការសម្ភាសន៍ជាផ្លូវការនូវម៉ូឌែលថ្មីបំផុតមួយគឺ MG RX8 ព្រមទាំងបើកឲ្យបញ្ជាទិញចាប់ពីថ្ងៃនេះតទៀតផង។

MG RX8 ឆ្នាំ ២០២០

រថយន្ត SUV កៅអីស្បែកដ៏ប្រណីត ៧ កៅអីនេះដែរផ្នែកខាងក្នុង មានទំហំធំទូលាយខ្លាំងមួយគ្រួសារមានសមាជិកច្រើនក៏អាចផ្ទុកបានយ៉ាងងាយ ទាំងខាងមុខនិងផ្នែកដាក់ឥវ៉ាន់ ហើយវាក៏បំពាក់ដោយបច្ចេកវិទ្យាសុទ្ធតែទំនើបៗដូចជា៖ ផ្នែកខាងក្រៅ៖ RX8 រចនារូបរាងយ៉ាងហំហាន រំលេចជាមួយនឹងប៉ាណាធំ logo MG ចំកណ្ដាលពេញតែម្តង បំពាក់ដោយចង្កៀង LED ស្ដង់ដារជាមួយនឹងអំពូលភ្លឺពេលថ្ងៃ LED DRL និងភ្លើងអាចរេ លើក្រោមភ្លឺព្រាកៗដូចពេជ្រ។

អ្វីដែលគួរចាប់អារម្មណ៍គឺ កម្ពស់រថយន្តនិងមួយជុំរថយន្តមើលភ្លាមដឹងថា រថយន្តប្រណីតតែម្តង រីឯពណ៌អ្នកអាចរើសបានតាមចិត្តដូចជា ប្រផេះ ខ្មៅ ស ខៀវជាដើម។ កម្លាំងម៉ាស៊ីន៖ MG RX 8 ប៉ុង ២ នេះដែរបំពាក់ដោយម៉ាស៊ីន ២.០ រួមនឹងបច្ចេកវិទ្យាសន្សំសំចៃសាំង Net Blue Technology 2.0 litre turbo engine រីឯប្រព័ន្ធសុវត្ថិភាពលើ MG RX8 ជាប់ក្នុងចំណាត់ថ្នាក់លំដាប់ (Rating 5 Stars) តែម្តងពីក្រុមអ្នកជំនាញ C-NCAP ពិភពលោក។

ក្នុងនោះ RX8 មានបំពាក់ពោងការពារសុវត្ថិភាពទាំងសង-ខាងនិងមុខ-ក្រោយនៃរថយន្ត។ វាក៏មាននូវកាមេរ៉ាសេនស័រ ដើម្បីដឹងពីឧបសគ្គនានានៅខាងមុខ-ក្រោយ, Active Rollover Protection, ប្រព័ន្ធ Tyre Pressure Monitoring ថែមទៀតផង។

លើសពីទៀត ប្រព័ន្ធកំសាន្តនានា៖ អាចសាកភ្លើងស្មាតហ្វូនដោយឥតប្រើខ្សែ(Wireless Phone Charging), អាចភ្ជាប់អ៊ីនធើណិតជាមួយកម្មវិធ Apple Carplay និង Android Auto នៅលើអេក្រង់ Touchscreen ទំហំ ១០ អ៊ិញច្បាស់ត្រជាក់ភ្នែក ធ្វើឲ្យអ្នកបើកបរនៅតែអាចបានដោយផាសុកខភាព និងផ្តោតការទំនាក់ទំនងជាមួយគ្រួសារ ឬមិត្តភក្តិយ៉ាងជិតស្និទ្ធ បូករួមនឹងបច្ចេកវិទ្យាជំនួយការបើកបរ Cruise Control, Smart key ជាដើម។ ល។

ប្រធានគ្រប់គ្រងផ្នែកលក់ប្រចាំនៅក្រុមហ៊ុន TF Motors

លោក អ៊ុំ គីម ប្រធានគ្រប់គ្រងផ្នែកលក់ប្រចាំនៅក្រុមហ៊ុន TF Motors បានបង្ហើបឲ្យដឹងថា អំឡុងពេលនេះក្រុមហ៊ុននឹងផ្តល់ជូនតម្លៃពិសេស ព្រមទាំងមានការថែមជូនកាដូពិសេសជាច្រើនទៀតផង។ MG RX8 តម្លៃផ្លូវការគឺ ៦៤ ៨៨៨ ដុល្លារ។

លោកបានបន្ថែមទៀតថាក្រុមហ៊ុន MG ក៏សូមថ្លែងអំណរគុណដល់អតិថិជននិងអ្នកគាំទ្រដែលតែងតែជឿទុកចិត្តមកលើផលិតផល MG ជាពិសេសម៉ូឌែលមុនៗ និង MG RX5 ដែលកំពុងតែល្បីល្បាញមានអ្នកប្រើប្រាស់យ៉ាងច្រើនចរាចរណ៍លើដងផ្លូវ។ លោករំពឹងថា នៅថ្ងៃអនាគត MG នឹងមានសាខាបន្ថែមនៅតាមទីប្រជុំជន ខេត្ត-ក្រុងដើម្បីជួយសម្រួលដល់សេវាកម្មអតិថិជនឲ្យកាន់តែមានភាពងាយស្រួលនិងមានទំនុកចិត្ត៕

ទស្សនាផ្នែកខាងក្នុងនៃ MG RX8៖

MG RX8 មានពណស និងពណ៌ទឹកប្រាក់

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា

មតិយោបល់