• 2019-11-07 02:45:41
  • ព័ត៌មាន

សេដ្ឋី Bill Gates ថាបើកុំដោយសារបញ្ហាមួយ Windows Mobile អាចផ្ដួល Android បានបាត់

  • 2019-11-07 02:45:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ជួប​សម្ភាសន៍​ជា​មួយ​នឹង​ The New York Times កាល​ពី​ថ្ងៃ​កន្លង​ទៅ​នេះ លោក Bill Gates បាន​បង្ហាញ​អំពី​​គំនិត​របស់​ខ្លួន​ចំពោះ​កំហុស​ Microsoft។

លោក​មហាសេដ្ឋី​រូប​នេះ​លើក​ឡើង​ថា ៖ "វា​គ្មាន​​អ្វី​ត្រូវ​សង្ស័យ​នោះ​ទេ​ដែល​​ថា​​​ការ​ប្ដឹង​ផ្ដល់​​​ប្រឆាំង​នឹង​សេចក្ដី​ទុក​ចិត្ត ជះ​ផល​អាក្រក់​ដល់ Microsoft ហើយ​​​ពេល​នោះ​យើង​អាច​នឹង​មាន​ពេល​ផ្ដោត​លើ​ការ​បង្កើត​​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរសព្ទ ហើយ​​ថ្ងៃ​នេះ​អ្នក​អាច​កំពុង​ប្រើ​ Windows Mobile ជា​ជាង​​ប្រើ Android វិញ។ ប្រសិន​បើ​មិន​ដោយ​សារ​ករណី​ប្ដឹង​ផ្ដល់ គឺ​យើង​ប្រដេញ​កៀក​មែន​ទែន ដោយ​សារ​តែ​ខ្ញុំ​បែក​អារម្មណ៍។ ខ្ញុំ​ខក​ខាន​ឱកាស​ដោយ​សារ​​បែក​អារម្មណ៍។”

លោក​បាន​បន្ត​បក​ស្រាយ​ទៀត​ថា ៖ "យើង​គឺ​យឺត​ជាង​គេ​ ៣ ខែ ក្នុង​ការ​បញ្ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល Motorola អាច​នឹង​ប្រើ​លើ​ទូរសព្ទ​របស់​ខ្លួន ហេតុ​នេះ​អ្នក​ឈ្នះ​ទទួល​បាន​គ្រប់​យ៉ាង។​”

គេ​មិន​ច្បាស់​ថា​​លោក Bill Gates ចង់​សំដៅ​លើ​ទូរសព្ទ Motorola មួយ​ណា​នោះ​ទេ ប៉ុន្តែ Motorola បាន​បញ្ចេញ​ស្មាតហ្វូន​ត្រកូល Droid ដំណើរ​ការ​ដោយ​ Android នៅ​ ១០ ឆ្នាំ​មុន ហើយ​វា​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​បំផុត។ ការ​វាយ​សម្រុក​របស់​ Verizon ជា​មួយ Motorola នៅ​សហរដ្ឋអាមេរិក ​ជា​ចំណែក​ធំ​មួយ​​បាន​ជួយ​ឲ្យ​ Android ឈ្នះ ខណៈ​ពេល​ដែល Windows Mobile ស្ថិត​ក្នុង​សភាព​លំបាកលំបិន​៕​​

ចុចអាន ៖ ច្បាប់ដែលអនុញ្ញាតឲ្យលោក ពូទីន កាត់ផ្ដាច់ខ្លួនពីអ៊ីនធឺណិតពិភពលោក ចូលជាធរមានហើយ!

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់