• 2019-11-06 07:55:37
  • ព័ត៌មាន

CEO ចិនដែលធ្លាប់ថាឲ្យ Apple ជាប់ឈ្មោះក្នុងបញ្ជីមនុស្សឥតបានការរបស់ចិន

  • 2019-11-06 07:55:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិក​ និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​​ទូរសព្ទ​ចិន​ Smartisan Technology លោក Luo Yonghao ត្រូវ​បាន​​​រដ្ឋាភិបាល​ចិន​ដាក់​ឈ្មោះ​ចូល​ក្នុង​បញ្ជី​មនុស្ស​ឥត​បាន​ការ ដែល​វា​ប្រៀប​ធៀប​ដូច​ជា​បញ្ជី​ខ្មៅ​ផ្នែក​ឥណទាន។

លោក​នាយក​ប្រតិបត្តិ​រូប​នេះ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ជិះ​យន្តហោះ ឬ​ជិះ​រថភ្លើង​ល្បឿន​លឿន​នោះ​ទេ ហើយ​ក៏​មិន​អាច​ស្នាក់​នៅ​សណ្ឋាគារ​ប្រណីត ចំណាយ​លុយ​ក្នុង​ក្លឹប​រាត្រី ​និង​មិន​អាច​ទិញ​អចលនទ្រព្យ​បាន​ឡើយ។

ក្នុង​ការ​បង្ហោះ​លើ Weibo លោក Yonghao និយាយ​ថា​នឹង​ខិតខំ​ធ្វើ​ការ​ដើម្បី​សង​បំណុល និង​បាន​សុំទោស​ដល់​អ្នក​បណ្ដាក់​ទុន​លើ​ក្រុមហ៊ុន Smartisan និង​អ្នក​ប្រើ​ប្រាស់​ផង​ដែរ។ ក្នុង​ការ​បង្ហោះ​ដែល​មាន​ចំណង​ជើង "ការ​សារភាព​ពី​សំណាក់ CEO ឥត​បាន​ការ" លោក​បាន​បាន​និយាយ​ថា​បាន​ខ្ចី​លុយ​ប្រមាណ ១៤,២ លាន​ដុល្លារ និង​ប្រមូល​លុយ ១០ លាន​ដុល្លារ ដើម្បី​ព្យាយាម​សង្គ្រោះ​ Smartisan ក្នុង​ពេល​លំបាក​បំផុត​មួយ។

Smartisan បង្កើត​ឡើង​នៅ​ឆ្នាំ ២០១២ ហើយ​តាំង​ពី​ពេល​ដំណើរ​ការ​មក​គឺ​ក្រុមហ៊ុន​ខាត​បង់​ជា​រៀងរាល់​ឆ្នាំ។ ទោះ​យ៉ាង​នេះ​ក្ដី​ កាល​ពី​ឆ្នាំ​កន្លងៗ​ទៅ​នេះ​លោក Yonghao ធ្លាប់​​ថា​ឲ្យ​ខ្លាំង​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ទៀត​ផង។ លោក​បាន​អះអាង​ថា​ Apple បាន​បាត់​បង់​ដួង​ព្រលឹង​របស់​ខ្លួន​នៅ​ឆ្នាំ​ដែល​លោក Steve Jobs លា​ចាក​លោក ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​ផលិតផល​ Apple ធ្លាក់​ចុះ​លើ​ការ​ឌីហ្សាញ និង​សមត្ថភាព។ តាម​ការ​ចុះ​ផ្សាយ Reuters លោក​នាយក​វ័យ ៤៩ ឆ្នាំ​នេះ ក៏​បាន​និយាយ​ទៀត​ថា​នៅ​ថ្ងៃ​មួយ​ខ្លួន​នឹង​ទិញ​យក​ក្រុមហ៊ុន Apple៕​​​​​​​

ចុចអាន ៖​ iOS 13.3 អាចនឹងដោះស្រាយបញ្ហា​ថាំ​ចិត្ត​លើ iOS 13.2

ប្រភព៖ Cultofmac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់