• 2019-11-05 06:32:12
  • ព័ត៌មាន

អ្នកបាញ់ Fortnite ដ៏ជំនាញ ត្រូវក្រុមហ៊ុនហាមឃាត់មិនឲ្យលេងមួយជីវិត ដោយសារលេងខូច

  • 2019-11-05 06:32:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jarvis ដែល​ជា​អ្នក​លេង​ហ្គេម​ Fortnite ដ៏​ជំនាញ​ម្នាក់​ ត្រូវ​បាន​ក្រុមហ៊ុន Epic Game ហាម​ឃាត់​មិន​ឲ្យ​ចូល​លេង​ហ្គេម​នេះ​មួយ​ជីវិត ដោយ​សារ​តែ​រូប​គេ​បាន​ប្រើ​ប្រាស់​នូវ​ Software Aimbot​ ជំនួយ​ដល់​ការ​លេង​របស់​ខ្លួន។

ការ​ហាម​ឃាត់​កើត​មាន​បន្ទាប់​ពី Jarvis ដែល​មាន​វ័យ ១៧ ឆ្នាំ បាន​បង្ហោះ​វីដេអូ​​នៃ​ការ​ប្រើ Aimbot នៅ​ពេល​​លេង​វគ្គ Solo និង Playground។ ក្នុង​វីដេអូ​ Jarvis បាន​និយាយ​​ដែរ​ថា ៖ "ខ្ញុំ​អាច​នឹង​ត្រូវ​គេ​ហាម​ឃាត់​ដោយ​សារ​រឿង​នេះ។”

នៅ​ថ្ងៃ​នេះ Jarvis បាន​បង្ហោះ​វីដេអូ​សុំទោស និង​បាន​និយាយ​ថា ៖ "ខ្ញុំ​ស្មាន​មិន​ដល់​ទេ​ខ្ញុំ​អាច​ត្រូវ​គេ​ហាម​ឃាត់​មួយ​ជីវិត​លើ Fortnite ដោយ​សារ​វីដេអូ​ទាំង​នោះ។” គួរ​ដឹង​ថា​​ក្រុម​របស់ Jarvis បច្ចុប្បន្ន​ជា​ក្រុម​ E-Sport ល្បី​មួយ​លើ​ Fortnite។ តាម​តួ​លេខ​ពី Esports Earning ក្រុម​នេះ​ឈរ​លេខ​ ៤ ជា​ក្រុម​រក​លុយ​បាន​ច្រើន​ពី Fortnite ដែល​រក​បាន​សរុប​ជាង ២ លាន​ដុល្លារ ឈ្នះ​ការ​ប្រកួត ៥២ ប្រកួត​ផ្សេង​គ្នា៕

ចុចអាន ៖ ត្រៀមមេម៉ូរីទុកដោនឡូត PUBG Mobile អាប់ដែតរបស់លេងថ្មីៗច្រើនលើ Season 10

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សុខហេង

មតិយោបល់