• 2019-10-24 02:20:51
  • ព័ត៌មាន

Realme យកអាវុធខ្លឹមតម្លៃជាង ១០០ដុល្លារ ទម្លុះទីផ្សារប្រទេសកម្ពុជា

  • 2019-10-24 02:20:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិត​នៅ​នាទី​ចុង​ក្រោយ​នៃ​កម្មវិធី​សម្ពោធ​​ស្មាតហ្វូន​ទំនើប OPPO RENO 2 Series ក្រុមហ៊ុន​សម្ព័ន្ធ​ជាមួយ​នឹងOPPO គឺ Realme ដែល​កំពុង​មាន​សន្ទុះ​គាំទ្រ​និង​ប្រជាប្រិយភាព​ខ្លាំង​ជុំវិញ​ពិភពលោក ​ក៏​បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​លើ​ទីផ្សារ​ស្មាតហ្វូន​នៅ​កម្ពុជា​ផងដែរ។

​Realme គឺ​ជា​ក្រុមហ៊ុន​ស្មាតហ្វូន​ក្មេង​ខ្ចី​ជាង​គេ ដែល​ទើប​តែ​បង្កើត​ឡើង​ក្នុង ខែ​ឧសភា ឆ្នាំ ២០១៨។ ​បង្កើត​ពុំ​ទាន់​បាន​មួយ​ឆ្នាំ​ផង Realme ទទួល​បាន​ជោគ​ជ័យ​លើ ការ​លក់​ចេញ​ស្មាតហ្វូន និង ការ​ទម្លុះ​ទីផ្សារ​ស្មាតហ្វូន​អន្តរជាតិ​ ចំនួន ១០ រួម​មាន ប្រទេស​ឥណ្ឌា ​និង​ឥណ្ឌូណេស៊ី​ជា​ដើម។

ក្នុង​នាម​ជា​ម៉ាក​ទូរសពុ្ទ​ដែល​មាន​សន្ទុះ​គាំទ្រខ្លាំង នៅ​ប្រទេសឥណ្ឌា Realme បាន​បំបែក​ឯកត្តកម្ម​នៃ​ការ​លក់​ចេញ​ស្មាតហ្វូន​របស់​ខ្លួន ១​លានគ្រឿង​ក្នុង​រយៈពេល​ ៣ ថ្ងៃ។ នេះ​បើ​យោង​តាម​របាយការណ៍ ទិន្នន័យ​លក់​របស់ ​ហាង​អនឡាញ​ធំ​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍​គឺ E-commerce Lazada អំឡុង​ពេល​ប្រូម៉ូសិន “Double Eleventh” ហើយ​បាន​ជម្រុញ​ឲ្យ​ក្លាយ​ជា​ម៉ាក​ទូរសព្ទ​លក់​ដាច់​ខ្លាំង​ជាងគេ ចំណាត់​ថ្នាក់​លេខ១។

ស្ថិត​ក្នុង​ត្រី​មាស​ទី ២ ឆ្នាំ ២០១៩​ Realme ទទួល​បាន​ចំណាត់ថ្នាក់លេខ២ នៃ​ចំណែក​ទីផ្សារ​ស្មាតហ្វូន​លើ​អនឡាញ​របស់​ប្រទេស​ឥណ្ឌា​ទាំង​មូល និង​ជាប់​ចំណាត់​ថ្នាក់​ទី ១០ នៃ​ទីផ្សារ​ស្មាតហ្វូន​សកល ជា​មួយ​នឹង​ចំនួន​អ្នក​ប្រើ​ប្រាស់ ១៧ លាន​នាក់ គិត​មក​ទល់​ថ្ងៃ​ទី ៨ ខែ​តុលានេះ។

អ្នកប្រើប្រាស់ទូរសព្ទទំនើប Realme នៅក្នុងប្រទេសឥណ្ឌា បានតំរៀបគ្នាដើម្បីបង្កើតជាឃ្លាអក្សរធំជាងគេបំផុតលើលោក ហើយ​ បានបំបែកឯកត្តកម្មពិភពលោក “Guinness World Record”

ក្រុមហ៊ុន Realme ជឿជាក់ថា ការផ្លាស់ប្តូរពិភពលោក ពុំចាំបាច់ទាល់តែមានភាពចាស់ទុំពេកនោះទេ។ យុវវ័យ ដែលពោរពេញដោយថាមពល ត្រូវហ៊ានលោតផ្លោះទៅរកអ្វីដែលថ្មីសម្រាប់ថ្ងៃអនាគត។ Realme នឹងផ្តល់ជូននូវផលិតផលដែលមានសមត្ថភាពខ្លាំងពូកែ ដើម្បីបំពេញសេចក្តីត្រូវការរបស់យុវវ័យក្នុងប្រទេសកម្ពុជា ​ជា​មួយ​នឹងបទពិសោធន៍ថ្មី​សន្លាង​មិនធ្លាប់​មាន ដូចជា ការរចនារូបរាង និង គុណភាពទូរសព្ទស្មាតហ្វូន ឡូយទាន់សម័យ ក្នុងខ្ទង់តម្លៃដូចគ្នានឹងទូរសព្ទលើទីផ្សារ។

នៅថ្ងៃអនាគត Realme នឹងមានសន្ទុះរីកចម្រើនខ្លាំង តាមរយៈការជម្រុញទឹកចិត្តយុវវ័យឲ្យបញ្ចេញទេពកោសល្យ និង សម្ថតភាពនៅក្នុងខ្លួន ដើម្បីស្វែករករបកគំហើញថ្មី នៃបច្ចេកវិទ្យាទំនើបជាមួយនិងគោលជំហរ “Dare To Leap”។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Realme បានបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីទំនើប ល្អឥតខ្ចោះ គឺ Realme C2 ដែលត្រូវចិត្តអ្នកប្រើប្រាស់ជាមួយនឹងថាមពលថ្ម​ធំ​មហិមា​ទំហំ 4000mAh អមជាមួយទំហំអេក្រង់បែបតំណក់ទឹក 6.1”HD ភ្ជាប់​បច្ចេកវិទ្យា​ស្កេន​មុខ​ដោះសោរ និង មុខងារ​ជា​ច្រើនទៀត។ ផ្នែក​ខាងក្រោយ​រចនាបែបគ្រាប់ពេជ្រ មាន​កាមេរ៉ា​ក្រោយភ្លោះទំហំ 13MP + 2MP ថតរូបស្អាតកប់សារី។ ​សម្រាប់​ RealmeC2 ដែល​មាន RAM 2GB និងអង្គផ្ទុកទិន្នន័យទំហំ 32GB តម្លៃត្រឹមតែ $119 រី​ឯ RealmeC2 ដែល​មាន RAM 3GB និងអង្គផ្ទុកទិន្នន័យទំហំ 64GB តម្លៃត្រឹមតែ $149។ លោកអ្នកអាចស្វែងរកទិញ RealmeC2 នៅគ្រប់បណ្តាហាងលក់ទូរសព្ទធំៗ ដែលនៅក្បែរជាងគេ៕​

មតិយោបល់