• 2019-10-21 10:14:44
  • ព័ត៌មាន

ចំណេញខ្លាំងណាស់! ភ្ជាប់អ៊ីនធឺណិត Digi ទទួលបានសេវាទូរទស្សន៍ទំនើបដោយឥតគិតថ្លៃ

  • 2019-10-21 10:14:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែនាពេលខាងមុខ ក្រុមហ៊ុនអ៉ីនធើណិតឌីជី (Digi) នឹងផ្ដល់ប្រូម៉ូសិនពិសេស ដោយគ្រាន់តែចុះឈ្មោះប្រើប្រាស់អ៉ីនធើណិត នោះអ្នកនឹងទទួលបានសេវាទូរទស្សន៍រយៈពេល ៣ ខែដោយឥតគិតថ្លៃ។

កម្មវិធីពិសេសនេះ នឹងចាប់ផ្ដើមពីថ្ងៃនេះរហូតដល់ ខែមករា ឆ្នាំ ២០២០ អ្នកនឹងទទួលការបន្ថែមជូនក្នុងការសាកល្បងសេវាទូរទស្សន៍ទំនើបដោយឥតគិតថ្លៃរយៈពេល ៣ ខែ រួមជាមួយអត្ថប្រយោជន៍ជាច្រើនទៅលើសេវាទូរទស្សន៍ SingMeng TV នេះ៖

  • មើលទូរទស្សន៍ បែប HD ពិតៗ
  • ប៉ុស្តិ៍មានរហូតដល់ទៅ ១២០ ប៉ុស្តិ៍
  • ខ្សែភាពយន្តច្រើនរាប់រយរឿងទៅតាមតម្រូវការ
  • អាចមើលកម្មវិធីដែលបានចាក់ផ្សាយរួច (មើលសារឡើងវិញ)
  • ចូលប្រើ YouTube, YouKu & iQIY Apps

ក្រៅពីនោះ ក្រុមហ៊ុនក៏មានផ្ដល់កញ្ចប់សេវាពិសេសៗជាច្រើនទៀតដល់អតិថិជនទាំងថ្មី និងចាស់ ដូចជា៖

  • ទិញ ១ឆ្នាំទទួលបានការសាកល្បងឥតគិតថ្លៃ រយៈពេល ៣ ខែដោយមិនចាំបាច់ដាក់ប្រាក់កក់
  • ទិញ ៦ខែទទួលបានការសាកល្បងឥតគិតថ្លៃ រយៈពេល ៣ខែតែបូករួមជាមួយប្រាក់កក់ ៣០ដុល្លារ
  • ក្នុងការសាកល្បងលោកអ្នកអាចធ្វើការដកប្រាក់កក់វិញបាន ឬ ប្រសិនបើអ្នកចង់ប្រើប្រាស់បន្តក៏អាចយកប្រាក់កក់ធ្វើជា លុយសម្រាប់បង់សេវាបន្ថែមទៀតលើសេវាទូរទស្សន៍នេះ។

ហេតុនេះលោកអ្នកអាចសាកល្បងប្រើប្រាស់ ដើម្បីស្គាល់ឲ្យកាន់តែច្បាស់ពីសេវាកម្មរបស់សេវាទូរទស្សន៍ដ៏ទំនើបនេះ។ មិនតែប៉ុណ្ណោះ ឌីជី (Digi) ជាប្រព័ន្ធអ៉ីនធើណិត និងខ្សែកាប​ទូលំទូលាយ ហើយរួមគ្នាជាមួយទូរទស្សន៍ SingMeng ដែលជាតំណាងឲ្យជំហានថ្មី របស់ប្រព័ន្ធទូរទស្សន៍ទំនើបនៅកម្ពុជា។

ស្វែងយល់ពីព័ត៌មានបន្ថែមដើម្បីទទួលយកទូរទស្សន៍ខ្សែកាបដោយឥតគិតថ្លៃ ៖

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់