- 2019-10-21 02:02:49
- ផលិតផលថ្មី
Toyota ចេញរថយន្ត Corolla Altis ២០២០ កែប្រែរូបរាងថ្មីឡើងអែម
- 2019-10-21 02:02:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota ចេញរថយន្ត Corolla Altis ២០២០ កែប្រែរូបរាងថ្មីឡើងអែម
ចន្លោះមិនឃើញ
ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានសម្ពោធ រថយន្ដតូយ៉ូតា COROLLA Altis ស៊េរីថ្មី ឆ្នាំ២០២០ ជាផ្លូវការនៅកម្ពុជាកាលពីថ្ងៃទី ១៩ តុលា កន្លងទៅ។ រថយន្តនេះ ត្រូវបានរចនារូបរាងថ្មីទាំងស្រុង យ៉ាងប្រណីត សាកសមជាមួយនឹង ពាក្យស្លោកថ្មីនៃរថយន្តនេះ គឺ “ឧត្តមភាពដ៏ប្រណីត”។
ការរចនារថយន្ត Corolla Altis ជំនាន់ថ្មីត្រូវបានអភិវឌ្ឍន៍បន្ថែមនូវចំនុច ៣សំខាន់ៗគឺ៖ ការរចនាបន្ថែមនូវភាព ទំនើបនិង ស៊ីវីល័យបទពិសោធន៍បើកបរកាន់តែល្អប្រសើរ ជាងមុនជាមួយTNGA និងប្រព័ន្ធសុវត្ថិភាព កាន់តែទំនើបបំពាក់ ជាមួយ Toyota Safety Sense ដែលធ្វើឲ្យ កាន់តែមានភាពរីករាយក្នុងការបើកបរ។ គួររំលឹកផងដែរថា រថយន្ត Corolla គឺជារថយន្តដែលទទួលបាន ការពេញនិយមយ៉ាងខ្លាំងពីអ្នកប្រើប្រាស់ អស់រយៈពេលជាយូរមកហើយ ទៅលើគុណភាពនិងភាពសន្សំសំចៃ ហើយរថយន្តនេះ ត្រូវបាននាំចូលជាផ្លូវការ ជាលើកតំបូងមកកាន់ប្រទេសកម្ពុជា នៅឆ្នាំ២០១៤ ដោយក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) ផ្ទាល់។
លក្ខណៈពិសេស សម្រាប់រថយន្ត COROLLA នេះ មានដូចជា៖
១. ផ្នែកខាងក្រៅ៖
២. ផ្នែកខាងក្នុង៖
-កៅអីស្បែករចនាបែប Sport ស្របតាមទម្រង់ដងខ្លួន កាន់តែផ្តល់នូវផាសុកភាព ជាមួយមុខងារប្តូរទីតាំង បានកៅអីអ្នកបើកបរបានរហូតដល់១០ទិសដៅ
៣. ប្រព័ន្ធសុវត្ថិភាព៖
រថយន្តតូយ៉ូតា COROLLA ស៊េរី ២០២០ មកជាមួយជម្រើសពណ៌ដូចជា៖ ពណ៌សកាំម៉ៃ ពណ៌សក្បោះ ពណ៌ប្រាក់ ពណ៌ខ្មៅ ពណ៌ទឹកសមុទ្រ ពណ៌ត្នោត ពណ៌ក្រហម៕