- 2019-10-18 02:16:42
- ព័ត៌មាន
ស្មាតហ្វូនមួយម៉ូឌែលរបស់ Samsung កំពុងមានបញ្ហាស្កេនក្រយៅដៃ
- 2019-10-18 02:16:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មាតហ្វូនមួយម៉ូឌែលរបស់ Samsung កំពុងមានបញ្ហាស្កេនក្រយៅដៃ
ចន្លោះមិនឃើញ
ថ្មីៗនេះអ្នកប្រើប្រាស់ថែមទាំងបានរកឃើញថា ពេលគេប្រើ កញ្ចក់ការពារមួយចំនួន (Screen protector) គេអាចដោះសោជាមួយក្រយៅដៃណាមួយក៏បាន ទោះជាក្រយៅដៃនោះពុំដែលបានបញ្ចូល (Authenticate) ទៅក្នុងប្រព័ន្ធទូរសព្ទក៏ដោយ។
លក្ខណៈពិសេសមួយរបស់ទូរសព្ទ Galaxy S10 គឺអាចឱ្យអ្នកប្រើប្រាស់ ដោះសោដើម្បីចូលប្រើទូរសព្ទ តាមរយៈការស្កេនក្រយៅដៃនៅលើកញ្ចក់ទូរសព្ទតែម្ដង ប៉ុន្តែមុខងារនេះត្រូវបាន អ្នកស្រាវជ្រាវរកឃើញថាពុំមានសុវត្ថិភាពខ្ពស់ ព្រោះគេអាចដោះសោដោយប្រើរូបភាពពីឧបករណ៍ផ្ដិតរូប 3D បានយ៉ាងងាយស្រួល។
ដើម្បីការពារទិន្នន័យក្នុងទូរសព្ទ ជាពិសេសដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់គណនីធនាគារអនឡាញ (online banking) សូមលោកអ្នកផ្អាកការប្រើប្រាស់មុខងារ ដោះសោតាមរយៈការស្កេនក្រយៅដៃនេះ រហូតដល់មានការធ្វើបច្ចុប្បន្នភាពកម្មវិធីនេះពីក្រុមហ៊ុន Samsung។
ដូចនេះសូមអ្នកប្រើលេខកូដដើម្បីដោះសោព្រោះថា សូម្បីការដោះសោតាមរយៈការស្កេនមុខរបស់ក្រុមហ៊ុន Samsung ក៏ពុំមានសុវត្ថិភាព ១០០% ដែរលើស្រឡាយ Galaxy S៕
អត្ថបទទាក់ទង៖