• 2019-10-16 02:34:39
  • ព័ត៌មាន

នេះតម្លៃលក់នៅស្រុកខ្មែរ! ស្មាតហ្វូនអេក្រង់កោងដល់គែមឆ្នាំងសាក ២២ វ៉ាត់ប្រើឈីប Snap 855+

  • 2019-10-16 02:34:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់ពី​ការ​បង្ហាញ​វត្តមាន​របស់​ស្មា​ត​ហ្វូ​ន​ ​VIVO​ ​Nex​ ​S​ ​ដែល​មាន​ភ្ជាប់​ជាមួយនឹង​កាមេរ៉ា​ផុស​ឡើង​​និង​ប្រព័ន្ធ​ស្កេន​ក្រ​យ៉ៅ​ដៃ​ក្រោម​អេក្រង់​ដែល​បង្ហាញ​វត្តមានកាល​ពីឆ្នាំ​ ២០១៨ កន្លងទៅ។​ ក្រុមហ៊ុន​ VIVO ប្រចាំ​ប្រទេស​កម្ពុជា​​បាន​ប្រកាស​ចេញ​លក់​ជា​ផ្លូ​ការនូវ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​គឺ Nex​ ​3​ ជាមួយនឹង​ តម្លៃ​ ​៨៩៩​ដុល្លា​រ។​

ស្មាតហ្វូន Nex 3

​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ ​Vivo​ ​Nex​ ​3​ ​នេះ​​បាន​ពង្រឹង​ទៅលើ​ប្រព័ន្ធ​ថតរូប​ឲ្យកាន់តែល្អប្រសើរជាងមុន។ សម្រាប់​កាមេរ៉ា​​ខាងក្រោយ​ ៣​ ​គ្រាប់​មាន​ទំហំ​ ​(​៦៤MP​ ​Main​,​ ​១៣MP​ ​Telephoto​,​ ​១៣MP​ ​Ultra​-​Wide​)​។​

​សម្រាប់​សេន​ស័​រកា​មេ​រ៉ា​នេះ​អាច​ធ្វើការ​ថតរូប​ភាព​ច្បាស់​នៅក្នុង​កម្រិតខ្ពស់​ ​និង​សេន​ស័​រដែ​លមាន​ទំហំ​ ​1​/​1.171​ អ៊ីញ​ ​បើ​ធៀប​ជាមួយ​នឹង​សេន​ស័​រស្តង់​ដារ​ដែល​មាន​ទំហំ​ ​1​/​2.55អ៊ីញ(សេនស័រ)។​ ​អ្នក​អាច​មើលឃើញ​នូវ​ភិច​សែល​ ​០.៨​ ម៉ាក្រូ(ភិចសែល)​ ​នៅ​លើ​កាមេរ៉ា​ទំហំ​ ៤៨MP​ ​ផង​ដែរ​។​ ​ស្មា​ត​ហ្វូ​ន​ ​Vivo​ ​Nex​ ​3​ ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​បំពាក់​នូវ​កាមេរ៉ា​ខាងមុខ​ផុស​ឡើង​ ហើយក៏អ្នកនឹងនូវ​ការ​ឌីស្សាញ​ដូចគ្នា​ផង​ដែរ​សម្រាប់​ពេលនេះ​ជាមួយនឹង​កាមេរ៉ា​ខាងមុខ​ទំហំ​ ​១៦MP​ ​សេនស័រ​និង​ភ្លើង​ ​LED​ ​Flash​ មួយគ្រាប់ខាងមុខ។​

តម្លៃស្មាតហ្វូន Nex 3

​ក្រុមហ៊ុន​ ​VIVO​ ​បាន​លើកឡើងថា​៖ ​កាមេរ៉ា​ខាងមុខ​របស់ Nex 3 ​ពិតជា​មាន​សមត្ថភាព​ខ្ពស់​ ​ដោយ​អាច​ធ្វើការ​ថតរូប​ភាព​បាន​យ៉ាង​ល្អ​ជាង​ម៉ូដែល​មុន​ៗ​ ​ហើយ​ជាមួយនឹង​ការប្រើ​ប្រាស់​នូវ​កាមេរ៉ា​ផុស​ ​បាន​ធ្វើអោយ​ការ​ឌីស្សាញ​អរ​ក្រង់​ស្មា​ត​ហ្វូ​ននេះ មាន​សភាព​កោងពេញលេញ​ទំហំ​ធំ​ដល់ទៅ​ ​៦.៨៩ អ៊ិញ (curved​ ​OLED​ ​2256x1080​) ​មាន​ទំហំ​ ​៩៩.៦​%​ ​បើ​ធៀប​នឹង​តួខ្លួន​។​

​អេក្រង់​ដ៏​ពិសេស​នេះ​ ​មាន​សមត្ថ​ភា​ពខ្ពស់​​​ក្នុងការប្រើប្រាស់មុខងារ​ទទួល​នូវ​សារ​រំលឹក​ ឲ្យអ្នកបានដឹង​ថែមទៀត​ផង​។​ ​ជាមួយនឹង​ការរចនា​អេក្រង់​ទឹកធ្លាក់​របស់​ស្មា​ត​ហ្វូ​ននេះ​ ​បាន​បង្ហាញថា​ ​ប៊ូតុង​ដែល​នៅ​ចំហៀង​ជាច្រើន​ ​គឺ​ពិបាក​នៅក្នុង​ការ​បំពាក់​ទៅលើ​ស្មា​ត​ហ្វូ​ន ប៉ុន្តែ ​ ​VIVO​ ​ធ្វើការ​ច្នៃប្រឌិត​ទៅលើ​ប៊ូតុង​នេះ​​ដូចគ្នា​ទៅ​នឹង​ស្មា​ត​ហ្វូ​ន​ ​VIVO ​Apex​ ​ផង​ដែរ​។​

Nex​ ​3 ​នេះ​មាន​ជម្រើស រ៉េ​មទំ​ហំ​ ​៨GB​ ​ម៉េ​មូរី​ក្នុង​ម៉ាស៊ីន​ទំហំ​ ​១២៨GB​ ​ហើយនិង​មាន​ថាមពល​ថ្ម​កម្លាំង​ ​៤៥០០ មីលីអំពែម៉ោង (mAh) មាន​ភ្ជាប់​ជាមួយនឹង​បន្ទះ​ឈីប​ ​Snapdragon​ ​855​ ​Plus​និង​មកជាមួយឆ្នាំងសាកលឿន​ ២២ វ៉ាត់បង្កប់បច្ចេកវិទ្យា​ ​Super​ ​FlashCharge​ ​ថែមទៀត​ផង​។

រំឮកផងដែរថា ស្មាតហ្វូន ​Nex​ ​Series​ ​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា​​គឺជា​ស្មា​ត​ហ្វូ​ន​មាន​ភាព​ច្នៃ​ប្រឌិត​ថ្មី​ៗ​ជាច្រើន​របស់​ក្រុមហ៊ុន​ ​VIVO​ មកទល់​ពេលនេះ​​ក្រុ​មហ៊ុនក៏បាន​បញ្ចេញ​នូវ​ស្មា​ត​ហ្វូ​ន​ជា​ច្រើន​ម៉ូ​ឌែល​ដូចជា​ ​VIVO ​Nex​ ​3​ ​មាន​ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​ជាច្រើន​ដែល​ស្រដៀងគ្នា​ទៅ​នឹង​ម៉ូ​ឌែល​ជំនាន់​មុន​របស់​វា​ផង​ដែរ​៕

អត្ថបទទាក់ទង៖

មតិយោបល់