• 2019-10-09 09:42:31
  • ព័ត៌មាន

ទូរសព្ទតម្លៃអត់ដល់ ២០០ ដុល្លារ មានកាមេរ៉ាថតស្អាត ៣ គ្រាប់ហើយថ្មធំដល់ ៥០០០ មីលីអំពែម៉ោង

  • 2019-10-09 09:42:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនឲ្យអ្នកទន្ទឹងរងចាំយូរឡើយ ក្រុមហ៊ុនទើបតែប្រកាសពីប៉ុន្មានថ្ងៃមុន ត្រកូល Y ម៉ូឌែលស្មាតហ្វូន vivo Y12 ជំនាន់ទី ២ ដែលត្រូវបានបូកបន្ថែមមកជាមួយនឹងទំហំ RAM ៣GB និងមេម៉ូរី ៦៤GB។

Y12

Y12 មកជាមួយជម្រើសពីរពណ៌ ២ គឺពណ៌ខៀវខ្ចី (Aqua Blue) និងក្រហមស្រស់ (Burgundy Red) ទើបត្រូវបានប្រកាសនៅក្នុងតម្លៃ ១៦៩ ដុល្លារ ពេលនេះមានវត្តមានដាក់លក់នៅលើទីផ្សារហើយ!!

តោះនៅចាំអីទៀត! អ្នកដែលកំពុងតែស្វែងរកនៅស្មាតហ្វូនដែលមានតម្លៃសមរម្យមានរូបរាងស្អាត មានបច្ចេកវិទ្យាទំនើប មានគុណសម្បត្តិច្រើន ស្មាតហ្វូន vivo Y12 ជាជម្រើសដ៏ល្អសម្រាប់អ្នកប្រាកដហើយ។ស្មាតហ្វូន Y12 នេះវាត្រូវបានបំពាក់មកជាមួយនឹង៖

ស្មាតហ្វូន Y12
  • អេក្រង់ទំហំ ៦.៣៥ អ៊ីញ Halo Fullview™Display ជាប្រភេទ IPS LCD អាចបង្ហាញរូបភាពបានក្នុងកម្រិត (720 x 1544) HD +លាតសន្ធឹងប្រមាណ ៨៩% នៃផ្ទៃខាងមុខ

  • ប្រើបន្ទះឈីប MT6762 និង CPU Octa-core ដំណើរការបានក្នុងល្បឿន ២.០ GHz

  • មាន RAM ៣GB អង្គផ្ទុកទិន្នន័យ ៦៤GB និងអាចថែមក្រៅបាន ២៥៦GB

  • មានទំហំថ្មធំ ៥០០០ មីលីអំពែម៉ោង(mAh)

  • ដំណើរការដោយ Android 9.0 និងស្បែក Interface ប្រភេទ Funtouch OS 9

  • មានកាមេរ៉ាមុខទំហំ ៩MP, កាមេរ៉ាក្រោយបីគ្រាប់ (១៣MP + ៨MP + ២MP)

  • អាចប្រើស៊ីមកាតបានពីរ

  • មានពីរពណ៌ពណ៌ខៀវខ្ចី (Aqua Blue) និងក្រហមស្រស់ (Burgundy Red)

  • មានបច្ចេកវិទ្យា Face Unlock + Fingerprints

ស្មាតហ្វូន Y12

សម្រាប់ប្រិយមិត្តដែលមានចំណាប់អារម្មណ៍ទៅលើស្មាតហ្វូន VIVO Y12 ជម្រើស RAM 3GB និងមេម៉ូរី 64GB នេះអ្នកអាចរកជាវបាននៅតាមបណ្តាហាងនានាទូទាំងប្រទេស ដែលជាតំណាងចែកចាយរបស់ក្រុមហ៊ុនស្មាតហ្វូន VIVO៕

អត្ថបទ៖ រក្សា

មតិយោបល់